ព័ត៌មានជាតិ
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ថ្មី យកអំណោយសម្តេចបវរធិបតី ចែកជូនគ្រួសារកងទ័ព និងអតីតយុទ្ធជន៥០៣គ្រួសារ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ព និងអតីតយុទ្ធជនចំនួន៥០៣គ្រួសារ រស់នៅតំបន់ព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ព និងអតីតយុទ្ធជន ដែលមានវត្តមាននៅទីនេះ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីស្ថានភាពសន្តិសុខតាមតំបន់ព្រំដែនបច្ចុប្បន្ន ដែលកើតមានឡើងដោយសារការបំពាន និងសកម្មភាពឈ្លានពានរបស់កងទ័ពថៃ។ លោកបានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រក្សាភាពអត់ធ្មត់ និងមានការជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងតែខិតខំថែរក្សាដែនដី អធិតេយ្យ របស់យើងឱ្យមានសុវត្ថិភាព។

លោក ផុន សុម៉ាលី បន្តថា អំណោយដែលនាំចែកជូនដល់គ្រួសារកងទ័ព និងអតីតយុទ្ធជននាពេលនេះ មានគ្រឿងឧបភោគ បរិភោគ ថវិកា គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត និងការអាណិតអាសូរដ៏ជ្រាលជ្រៅ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំពោះគ្រួសារកងទ័ព និងអតីតយុទ្ធជនរបស់យើងនៅតាមព្រំដែន៕
ដោយ ៖ ជុន កុសល




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


