ព័ត៌មានជាតិ
ជនជាតិដើមភាគតិចពូនង បន្តរក្សាជំនឿលើព្រៃអារក្ស ព្រៃកប់សព ហើយសុំរដ្ឋជួយការពារព្រៃទាំងនោះឱ្យគង់វង្ស
តំបន់ព្រៃកប់សព (ខ្មោច) របស់ប្រជាជនជាតិដើមភាគតិច ត្រូវបានបន្តការគោរពយ៉ាងខ្ជាប់ខ្ជាន់ នៅពេលដែលពួកគេចូលទៅកាន់ទីកន្លែងព្រៃនោះម្ដង។ ចំពោះព្រៃកប់សពក្នុងជំនឿរបស់ជនជាតិដើមភាគតិច គឺសម្រាប់តែកប់សពមួយមុខប៉ុណ្ណោះ ពោលមិនអនុញ្ញាតឱ្យជនណាម្នាក់មកកាប់ឆ្ការព្រៃដើម្បីសម្អាតផ្នូរ កាប់រំលំដើមឈើ ដាំដំណាំ ឬសាងសង់ផ្ទះឡើយ។

ជនជាតិដើមភាគតិចព្នង (ព្នង) នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសរបស់ខ្លួនតរៀងៗមក ខណៈជនជាតិដើមភាគតិចពូនង ក្នុងសហគមន៍ ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

តួយ៉ាងជនជាតិដើមភាគតិចពូនង នៅបន្តថែរក្សាអត្តសញ្ញាណបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេស ការអភិរក្សភាសា ជំនឿ សិល្បៈ និងម្ហូបអាហារប្រចាំថ្ងៃជាដើម។ អ្នកភូមិនៅទីនេះ ភាគច្រើនកាន់សាសនាព្រះសែន ដែលរួមមាន៖ ការសែនព្រេន, គោរពអារក្ខអារ៉ាក់អ្នកតា និងព្រលឹងដូនតាជាដើម ហើយមួយចំនួនតូចក៏មានអ្នកកាន់សាសនាព្រះពុទ្ធ និងគ្រិស្តផងដែរ។ ការធ្វើស្រែចម្ការវិលជុំ ដាំដំឡូង និងចិញ្ចឹមសត្វ គឺជារបរស្នូលរបស់អ្នកភូមិពូរ៉ាង ដែលមានសមាជិកប្រមាណ ១៤០គ្រួសារ ឬស្មើនឹង ៤៤៣នាក់។

ជាមួយគ្នានេះដែរ សហគមន៍ជនជាតិដើមភាគតិចព្នង ក៏បានទទូចឱ្យក្រសួងពាក់ព័ន្ធជួយធ្វើការអភិរក្ស និងការពារទៅដល់ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ខណៈព្រៃដែលជាទីសក្ការៈ និងជំនឿរបស់គេកាន់តែរួមតូចទៅៗ ដោយសារការអភិវឌ្ឍ និងនៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួន ចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
ម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសរបស់ខ្លួនតរៀងៗមក។

បើតាមចាស់ទុំរបស់ជនជាត់ដើមភាគតិចពូន បានរៀបរាប់ថា ព្រៃកប់សពរបស់ប្រជាជនជាតិដើមភាគតិចរបស់ពួកគាត់ មានការគោរពយ៉ាងខ្ជាប់ខ្ជួន ដោយមិនមានឱ្យបុគ្គលពីខាងក្រៅណាមួយមករំខាន ឬក៏ចូលរុករានព្រៃឈើនោះឡើយ។ លោកថា រាល់ពេលចូលព្រៃក្នុងតំបន់កប់ខ្មោច គឺត្រូវមានការបន់ស្រន់សុំសេចក្ដីសុខ បើមិនដូច្នោះទេ នឹងត្រូវដូនតា ប្រកាន់ទោសពៃរ៍ដោយធ្វើឱ្យភូមិឋាន ឬក៏ប្រជាជននៅក្នុងសហគមន៍របស់លោកមិនមានសេចក្តីសុខនោះឡើយ។

ដោយសារមើលឃើញពីតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធជាសេនាធិការ បានសហការជាមួយអង្គការដៃគូ ក្នុងនោះក៏មានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច នៃភូមិចំនួន១៦ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

តំណាងក្រសួងបរិស្ថានលោក សុផា សុគន្ធណារុង្គ និងជាអ្នកគ្រប់គ្រងគម្រោងសាកល្បងស្តីពីការលើកកម្ពស់ការអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិ បានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិច ត្រូវបានគាំទ្រលើការថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទម្លាប់ ក្នុងនោះដែររដ្ឋទទួលស្គាល់ និងធានានូវសិទ្ធិប្រើប្រាស់ជាលក្ខណៈប្រពៃណី ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។ សម្រាប់ដីព្រៃកប់ខ្មោច ត្រូវបានចុះបញ្ជីកម្មសិទ្ធិជាសមូហភាពចំនួន ៧ហិកតា ក្នុងមួយសហគមន៍។ ជាងនេះទៀត ច្បាប់ភូមិបាល ក៏បានទទួលស្គាល់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ជាម្ចាស់អចលនវត្ថុជាដីរបស់ពួកគេ ដែលមានបណ្ណកម្មសិទ្ធិសមូហភាព និងមិនមែនជាកម្មវត្ថុនៃការលក់ដូរ។

យោងតាមរបាយការណ៍ បានបង្ហាញថា រហូតមកដល់បច្ចុប្បន្ន មានភូមិចំនួន៧ បានទទួលបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពសហគមន៍ ហើយភូមិចំនួន៩ទៀត កំពុងស្ថិតក្នុងដំណើរការចុះបញ្ជី ដែលក្នុងនោះមានភូមិចំនួន៧ ស្ថិតនៅក្រោមវិធានការការពារបណ្តោះអាសន្ន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


