ព័ត៌មានជាតិ
អាជ្ញាធរមីន៖ ក្មេងប្រុសកម្ពុជាស្លាប់ដោយសារផ្ទុះគ្រាប់បែកចង្កោម ជាគ្រាប់ថ្មីថៃប្រើប្រាស់ក្នុងសង្គ្រាម
អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជា លោក ទេព កល្យាណ បានប្រាប់ឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមក្នុងខេត្តព្រះវិហារ ដែលបណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ និងឪពុករងរបួសធ្ងន់នោះ គឺជាគ្រាប់ដែលថៃបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយកម្ពុជា ក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅ។

លោក ទេព កល្យាណ បានប្រាប់កម្ពុជាថ្មីថា៖«គ្រាប់បែកចង្កោម ជាគ្រាប់ថ្មីដែលថៃបាញ់ ប្រយុទ្ធគ្នាក្នុងរយៈពេល ៥ថ្ងៃ។ ប៉ុន្តែពាក់ព័ន្ធផលប៉ះពាល់ និងកម្រិតធ្ងន់ធ្ងរប៉ុណ្ណោះនោះ អង្គភាពស៊ីម៉ាក់ បានចុះយកសំណាកទៅធ្វើកោសល្យវិច័យ ប៉ុន្តែមិនទាន់ចេញរបាយការណ៍នៅឡើយទេ»។ ដោយឡែក ជនរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យ បានធូរស្រាលច្រើន និងត្រៀមចេញពីមន្ទីរពេទ្យនៅពេលខាងមុខនេះ។
កាលពីថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោមនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងរងរបួសធ្ងន់ឪពុកឈ្មោះ សៀន ស៊ុន បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។ ក្រោយហេតុការណ៍នេះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
កន្លងទៅ អាជ្ញាធរមីន រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយប្រតិបត្តិករជាតិអង្គភាពស៊ីម៉ាក់ ត្រៀមខ្លួចរួចជាស្រេច ក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃស្របតាមតម្រូវការចាំបាច់ ដើម្បីកសាង និងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ធ្លាប់លើកឡើងថា ផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុនដើម្បីធានាសុខសុវត្ថិភាព មុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ និងគាំទ្រដល់គម្រោងសាងសង់ និងជួសជុលសំណង់អគារនានាតាមតម្រូវការជាក់ស្តែង។

គួរជម្រាបថា ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ ថៃបានប្រើប្រាស់គ្រាប់បែកធន់ធ្ងន់ និងប្រភេទគ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិបានហាមឃាត់។ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញថា ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១៥៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 ចំនួន ៥៦គ្រាប់ ព្រមទាំងគ្រាប់បែកប្រភេទ MK-84 ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


