ព័ត៌មានជាតិ
ជនបរទេស បម្រើការងារនៅតាមរោងចក្រជាង៣៣០០នាក់ ហើយ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
គិតត្រឹមល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានជនបរទេសដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសនានា នៅក្នុងរាជធានីភ្នំពេញចំនួនជាង៣៣០០នាក់ ហើយបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចទទួលការចាក់វ៉ាក់សាំងជួនដល់កម្មករនិយោជិតបានឲ្យដឹងថា ចាប់ពីថ្ងៃទៅ០៧រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានជនបរទេសធ្វើការតាមរោងចក្រចំនួន៣៣៣៦នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប៨៣៨៩៤នាក់ ដែលភាគច្រើនជាកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ។ ជនបរទេសស្ម័គ្រចិត្តចាក់វ៉ាក់សាំង៣៣៣៦នាក់នោះ អ្នកដែលចាក់រួចមានចំនួន៣៣១៦នាក់និងគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន២០នាក់ ក្នុងចំណោមអ្នកចាក់សរុបចំនួន៨១១១៦នាក់និងគ្រូពេទ្យមិនអនុញ្ញាតចាក់ចំនួន២៧៧៨នាក់។

ដោយឡែកនៅថ្ងៃទី១៤ ខែមេសានេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៥៧៧៥នាក់ក្នុងនោះមានជនបរទេសចំនួន៧០៨នាក់ ដោយចាក់បានចំនួន ១៥២៩៣នាក់ ក្នុងនោះមានបរទេសចំនួន ៧០៨នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ៤៨២នាក់ (បរទេសចំនួន ០នាក់)។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងទៅលើកម្មករនិយោជិតនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅរាជធានីភ្នំពេញ បច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺនដូសសម្រាប់ចាក់ជូនកម្មករ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



