ព័ត៌មានជាតិ
ពលរដ្ឋរិះគន់ផ្លូវខូចក្នុងក្រុងបាត់ដំបង អាជ្ញាធរថាដោយសារកំពុងអនុវត្តគម្រោងកែលម្អបរិស្ថាន ទឹកស្អាត និងអនាម័យជំនួយពី ADB
បន្ទាប់ពីពលរដ្ឋរិះគន់ផ្លូវក្នុងក្រុងបាត់ដំបងហ៊ុយ និងខូចគ្រលុកពិបាកធ្វើដំណើរ រហូតដល់ធ្វើការវាយប្រហារលើថ្នាក់ដឹកនាំខេត្ត លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានពន្យល់ពីការអនុវត្តគម្រោងកែលម្អបរិស្ថានក្រុង រួមទាំងការអភិវឌ្ឍគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនជាពិសេសផ្លូវថ្នល់រងការខូចខាត បង្កផលប៉ះពាល់ដល់អារម្មណ៍និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថា ផ្លូវខូចក្នុងក្រុងក្នុងរយៈពេល ៤ ឆ្នាំ កន្លងមក ដែលពលរដ្ឋលើកឡើងពិតជាត្រឹមត្រូវតាមអ្វីដែលមើលឃើញជាក់ស្តែង។ ប៉ុន្តែផ្លូវដែលខូចនេះគឺដោយសារការអនុវត្តគម្រោងប្រព័ន្ធទឹកកខ្វក់ ដែលចាប់ផ្តើមពីឆ្នាំ ២០២១ និងបញ្ចប់នៅឆ្នាំ ២០២៥។
ទោះបីរដ្ឋបាលខេត្តមានថវិកាដើម្បីជួសជុលផ្លូវទាំងនេះក៏មិនអាចអនុវត្តបានដែរ ព្រោះស្ថិតក្នុងដែនសមត្ថកិច្ចដែលគម្រោងកំពុងអនុវត្ត។ បន្ទាប់ពីគម្រោងបានបញ្ចប់ ក្នុងឆ្នាំ ២០២៦ ផ្លូវនៅសល់ ២១ ខ្សែ គម្រោងនឹងត្រូវធ្វើការជួលជុលឡើងវិញ និងប្រមាណ ១០ ខ្សែទៀត រដ្ឋបាលខេត្តនឹងធ្វើការជួសជុលផងដែរ។
ខណៈដែលក្រុងបាត់ដំបងជាក្រុងមួយទទួលថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទឹកប្រាក់ប្រមាណ ៥៥ លានដុល្លារ ដើម្បីអនុវត្តគម្រោងកែលម្អបរិស្ថានក្រុង រួមទាំងការអភិវឌ្ឍគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ លោក លាង វាសនា បានបង្ហាញពីវឌ្ឍនភាពនៃការងារដែលសម្រេចបានរហូតដល់ពេលនេះរួមមាន៖
I- គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ (ខាងកើតស្ទឹង)៖ ចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ បញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ អនុវត្តក្នុងសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ ក្រុងបាត់ដំបង សម្រេចបានសមិទ្ធផលដូចតទៅ៖
១- ការតភ្ជាប់បណ្តាញទឹកកខ្វក់៖ តាមផ្ទះចំនួន ៤.៣៣១ទីតាំង និងអគារពាណិជ្ជកម្ម ចំនួន ១៧១ទីតាំង ព្រមទាំងបានជួយសាងសង់បង្គន់ជូនគ្រួសារក្រីក្រ ចំនួន ៤០០ទីតាំង។
២- បណ្តាញទុយោទឹកកខ្វក់កប់ដី៖ ទុយោមេ ប្រវែងសរុប ៣២,៥៦ គ.ម, ទុយោរង ប្រវែងសរុប ៥៦,៧១ គ.មនិងទុយោដោយប្រើសម្ពាធរុញ ប្រវែងសរុប ៦,៧៣ គ.ម។
៣- សាងសង់ស្ថានីយបូមទឹកកខ្វក់៖ ស្ថានីយមេ ចំនួន ២កន្លែង និងស្ថានីយរង ចំនួន ៣កន្លែង ព្រមទាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ហិកតា ដែលអាចចម្រោះទឹកកខ្វក់បានចំនួន ៨.៥០០ ម៣ ក្នុងមួយថ្ងៃ មានស្រះចំនួន ៧ស្រះ និងអគារការិយាល័យ ។ល។
៤- ការស្ថាបនា និងជួសជុលផ្លូវថ្នល់៖ ក្នុងអំឡុងពេលសាងសង់បានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ និងបានធ្វើការជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញរួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៥៨ខ្សែ មានប្រវែងសរុប ៣២.៤០គីឡូម៉ែត្រ ទទឹងផ្លូវចន្លោះពី ៥ម៉ែត្រ ទៅ ១៤ម៉ែត្រ, ផ្លូវបេតុងចំនួន ២៥ខ្សែ មានប្រវែងសរុប ៦.១០គីឡូម៉ែត្រ ទទឹង ២,២ម៉ែត្រ, ផ្លូវកៅស៊ូAC ចំនួន ២ខ្សែ មានប្រវែងសរុប ៤,២០គីឡូម៉ែត្រ ទទឹង ២,២ម៉ែត្រ និងបានជួយស្ថាបនាផ្លូវបេតុងថ្មីប្រវែង ៧.៦៤៤ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ ផ្លូវទៅស្ថានីយស្ថិតនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។



II- គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (ខាងលិចស្ទឹង)៖ ចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អនុវត្តក្នុងសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង សម្រេចបានសមិទ្ធផលដូចតទៅ៖
១- ការតភ្ជាប់បណ្តាញទឹកកខ្វក់៖ តាមផ្ទះ ចំនួន ៤.៤៦៨ទីតាំង។
២- បណ្តាញទុយោទឹកកខ្វក់កប់ដី៖ ទុយោមេ(ខួង) ប្រវែង ៤,៤៨ គ.ម, ទុយោរង ប្រវែងសរុប ៦៣,៦៥ គ.មនិងទុយោបញ្ជូនពីស្ថានីយបូម ទៅស្ថានីយចម្រោះ ប្រវែង ៧,៧២ គ.ម។
៣- សាងសង់ស្ថានីយបូមទឹកកខ្វក់៖ មានស្ថានីយបូម ចំនួន ១កន្លែង (SAWA) និងអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា ដែលអាចចម្រោះទឹកកខ្វក់បានចំនួន ១២.០០០ ម៣ ក្នុងមួយថ្ងៃ មានស្រះចំនួន ៨ស្រះ និងអគារការិយាល័យ ។ល។
៤- ការជួសជុលផ្លូវថ្នល់៖ ក្នុងអំឡុងពេលសាងសង់បានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ ចំនួន ៤៦ខ្សែ ស្មើនឹង ២៥,៤៤ គ.ម បានជួសជុលឡើងវិញ ចំនួន ៣១ខ្សែ ស្មើនឹង ១៤,៧៤ គ.ម ហើយគ្រោងបន្តការជួសជុល ក្នុងឆ្នាំ២០២៦ ចំនួន ២១ខ្សែ ស្មើនឹង ១០,៧ គ.ម៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


