ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរជនជាប់ឃុំជាង១ពាន់នាក់ចេញពីពន្ធនាគារខេត្តឧត្ដរមានជ័យដើម្បីធានាសុវត្ថិភាពពីការទម្លាក់គ្រាប់បែករបស់យោធាថៃ
អគ្គនាយកដ្ឋានពន្ធនាគារ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជាធរពាក់ព័ន្ធ និងដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរជនជាប់ឃុំចំនួន១០៦៦នាក់ ចេញពីពន្ធនាគារខេត្តឧត្តរមានជ័យដើម្បីធានាសុវត្ថិភាពពីការទម្លាក់ និងផ្លោងគ្រាប់បែកពីការឈ្លានពានរបស់យោធាថៃ។

ជនជាប់ឃុំសរុបទាំង ១០៦៦នាក់ ក្នុងនោះមានស្រី៦៧នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តឧត្ដរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព។ នេះបើតាមហ្វេសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារបានបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

បើតាមអគ្គនាកដ្ឋានពន្ធនាគារ ក្នុងប្រតិបត្តិការផ្ទេរជនជាប់ទាំង១០៦៦នាក់នេះ បានធ្វើឡើងចាប់ពីយប់ថ្ងៃទី៨ រហូលដល់វេលាម៉ោង៤:៤០ នាទីព្រឹកថ្ងៃទី៩ធ្នូនេះ ទើបបិទបញ្ចប់ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់។

សូមជម្រាបថា ចាប់ពីតាំងពីម៉ោង១៤និង១៥នាទីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបើកការបាញ់ប្រាហារមកលើកងកម្លាំងរបស់កម្ពុជាជាបន្តបន្ទាប់ដោយប្រើប្រាស់អាវុធតូចធំគ្រប់ប្រភេទ រួមទាំងយន្ដហោះទម្លាក់គ្រាប់បែកផងដែរ។ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ យោធាថៃបានបន្តការបាញ់ប្រហារបន្ថែម និងកាន់តែខ្លាំងមកកងកម្លាំងកម្ពុជា និងពង្រីកការបាញ់ប្រហារនេះពីខេត្តឧត្ដរមានជ័យ ទៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ តែទោះបីមានការបាញ់ប្រហារយ៉ាងសន្ធប់ពីសំណាក់យោធាថៃយ៉ាងណាក៏ដោយ កម្ពុជាមិនបានបាញ់តបតអ្វីនោះទេ ដោយរក្សាជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


