ព័ត៌មានជាតិ
ទៅលេងប្រពន្ធ បែកគំនិតស្រវឹងចាប់រំលោភនារីរងគ្រោះស្នាក់នៅជាមួយប្រពន្ធបានសម្រេច
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ចេញពីខេត្តបន្ទាយមានជ័យ មានបំណងទៅលេងប្រពន្ធនៅក្រុងប៉ោយប៉ែត ពេលស្រវឹងប្រពន្ធមិននៅឃើញនារីរងគ្រោះនៅម្នាក់ឯង ក៏ចាប់រំលោភនារីរងគ្រោះបានសម្រេច។

ក្រោយពីកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថខេត្ត។ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា រកងរាជអាវុធហត្ថក្រុងដឹកនាំអាវុធ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យនៅកន្លែងនៅ វេលាម៉ោង២ និង០០នាទីយប់ឈានចូលថ្ងៃទី១៧ខែមេសា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំណែកជនរងគ្រោះមានឈ្មោះ អ.វ អាយុ៣២ឆ្នាំ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ពេលកើតហេតុនោះជនសង្ស័យបានជិះម៉ូតូចេញពីទីរួមខេត្ត បំណងទៅលេងប្រពន្ធដែលស្នាក់នៅជាមួយនារីរងគ្រោះ។ ពេលទៅដល់ក្រុងប៉ោយប៉ែតពុំបានទៅជួបប្រពន្ធ ជនសង្ស័យបានទៅផឹកស៊ីជាមួយមិត្តភក្ដិ បន្ទាប់ពីស្រវឹងក៏បានទៅបន្ទប់ជួលរបស់ប្រពន្ធដើម្បីសម្រាក។ តែចៃដន្យប្រពន្ធមិននៅក៏ជួបជាមួយនារីរងគ្រោះ។ ជនសង្ស័យរូបនោះឆ្លៀតឱកាសក៏ឡើងលើគ្រែ ធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែម្ដង ដោយមុនដំបូងនារីរងគ្រោះមិនព្រម ប៉ុន្តែដោយសារអំណាចស្រាចូលពោះ ជនសង្ស័យបានធ្វើសកម្មភាពច្របាច់កនារីរងគ្រោះហើយគំរាមសម្លាប់ ទើបនារីរងគ្រោះរំលោភរហូតបានសម្រេចតែម្ដង។
លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងអាវុធហត្ថខេត្តទទួលការងារយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វ៉ាន់ ណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


