ព័ត៌មានជាតិ
កម្ពុជាបន្តអះអាងពីការឈរជើងដ៏រឹងមាំរបស់កងកម្លាំងខ្លួន ក្នុងពេលថៃវាយប្រហារកាន់តែខ្លាំង
អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជានៅតែបន្តឈរជើងដ៏រឹងមាំការពារទឹកដី ដោយមិនចុះញ៉មនឹងការគំរាមកំហែងពីកម្លាំងឈ្លានពាននោះឡើយ បើទោះកម្លាំងយោធាថៃបន្តបើកការវាយប្រហារកាន់តែខ្លាំងក្លាជាង១០ថ្ងៃមកនេះក៏ដោយ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ក្នុងសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជា គឺថៃបានប្រើសព្វាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង F-16 បាញ់រ៉ុកែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។ រហូតដល់ថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃនៅតែបន្តបាញ់ផ្លោង និងទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លាមកលើកម្ពុជា។

ចំពោះមុខការគំរាមកំហែងដោយប្រដាប់អាវុធនេះ លោកស្រី ម៉ាលី សុជាតា បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថា កងទ័ពនិងនគរបាលកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិ ដែលការតបតរបស់កម្ពុជា លោកស្រីថា ជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួន ដូចមានចែងក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។
អ្នកនាំពាក្យខាងលើ បានផ្ញើសារជាថ្មីម្ដងទៀតទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់កងកម្លាំងកម្ពុជា ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិ ដោយលោកស្រី និយាយថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ ទោះក្នុងតម្លៃណាក៏ដោយ។
ប៉ុន្តែយ៉ាងណា ដោយផ្ដល់តម្លៃលើសន្តិភាព កម្ពុជាក៏ទទូចឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យកម្ពុជា ហើយងាកមកអនុវត្តនូវបទឈប់បាញ់ឡើងវិញ និងប្រកាន់យកនូវការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


