ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែងទទួលទេសចរមកកម្សាន្តជាង ៥០ ម៉ឺននាក់កើនឡើង ៨៨% ធៀបឆ្នាំ២០២៤
ក្នុងឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែងទទួលបានកំណើនទេសចរមកកម្សាន្តជាង ៥០ ម៉ឺននាក់ ដែលធៀបឆ្នាំ ២០២៤ កើនឡើងប្រមាណ ៨៨%។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារនៅឆ្នាំ ២០២៦ បង្ហាញថា ក្នុងឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៤៧០ ២៦៣ នាក់ ធៀបនឹងឆ្នាំ២០២៤ កើនឡើង ២២០ ៦៦៣ នាក់ ស្មើ ៨៨%។ ក្នុងនោះភ្ញៀវទេសចរស្នាក់នៅក្នុងខេត្តមានចំនួន ៨៩ ៧៩០ នាក់។


ស្ថិតនៅភូមិភាគឦសាន ខេត្តស្ទឹងត្រែងមានលក្ខណៈភូមិសាស្ត្រជាប់ជាមួយប្រទេសឡាវមានដងទន្លេចំនួន ៤ ហូរកាត់។ ខេត្តស្ទឹងត្រែងមានសក្ដានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ពិសេសសត្វផ្សោតមេគង្គដែលជាប្រភេទថនិកសត្វដ៏កម្រនៅក្នុងពិភពលោក ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា។ ផលិតផលទេសចរណ៍ខេត្តស្ទឹងត្រែងភាគច្រើនពឹងផ្អែកលើវប្បធម៌-ធម្មជាតិ និងកសិទេសចរណ៍។

បើតាមមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តំបន់ទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែងមានជិត ២០ កន្លែងមានទាំងប្រវត្តិសាស្រ្ត ធម្មជាតិ និងកែច្នៃដូចជា៖
១/ តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុងនិងជុំវិញ (សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ)
-រមណីយដ្ឋានភ្នំព្រះធាតុ
-រមណីយដ្ឋានប្រាសាទព្រះគោ
-រមណីយដ្ឋានអណ្ដូងបុរាណ/ប្រាសាទគូរ
២/ តំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍់
-សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ
-សហគមន៍អេកូទេសចរណ៍កោះព្រះ
-សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
-សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ
-សហគមន៍អេកូទេសចរណ៍ព្រះរំកិល
-សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល
-រមណីយដ្ឋានជួរវែង (អូរម្រះ)
-រមណីយដ្ឋានអូរឫស្សីកណ្តាល
-រមណីយដ្ឋានទេសចរណ៍ចម្ការក្រូច
-រមណីយដ្ឋានទេសចរណ៍កោះខ្សាច់សេកុង
៣/ តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេទាំង៤ រួមមាន (ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងស្រែពក)
-រមណីយដ្ឋានអន្លង់ផ្សោតត្បូងខ្លា
-រមណីយដ្ឋានអន្លង់ផ្សោតឈើទាល
-រមណីយដ្ឋានតំបន់រ៉ាមសារ
៤/ តំបន់សក្ដានុពលទេសចរណ៍តាមបណ្ដោយក្រវាត់ព្រំដែនកម្ពុជា-ឡាវ និងតំបន់ឧទ្យានជាតិវិរៈជ័យនិងវប្បធម៌-ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច
-តំបន់សត្វស្លាបសៀមប៉ាង (អាហារដ្ឋានត្មាត)
-រមណីយដ្ឋានឧទ្យានជាតិវីរៈជ័យ និងតំបន់ជុំវិញជនជាតិភាគតិចអូរចាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


