ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរក្រុង-ស្រុក បន្តយកចិត្តទុកដាក់សុខទុក្ខវីរកងទ័ព និងជនភៀសសឹក
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តគិតគូ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងគ្រួសារវីរកងទ័ព ក្នុងខេត្តកណ្ដាលឱ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងនេះនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជំងឺផ្សេងៗ។

លោកអភិបាលខេត្ត បានជំរុញ ដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវខិតខំដោះស្រាយការងារនៅមូលដ្ឋានកុំបន្ធូរដៃឱ្យសោះ ត្រូវធ្វើការដោយស្មារតីបេះដូងពិត ត្រូវខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងដាច់ខាតយកការងារនៅមូលដ្ឋានមករំខានដល់ថ្នាក់លើជួយដោះស្រាយ ពីព្រោះក្នុងស្ថានភាពនេះ ត្រូវទុកពេលវេលាឱ្យថ្នាក់លើសម្រាប់គិតគូរទៅលើការងារធំៗរបស់ជាតិទើបជាការប្រសើរបំផុត។

ក្នុងនោះផងដែរ លោកអភិបាលខេត្តកណ្ដាល បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាចរាចរណ៍ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ជាពិសេសកម្លាំងសមត្ថកិច្ចត្រូវសហការគ្នា ខិតខំរៀបចំសណ្តាប់ធ្នាប់លើផ្លូវនៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ឱ្យបានល្អប្រសើរជាប្រចាំកុំឱ្យមានការកកស្ទះ ដើម្បីសម្រួលចរាចរណ៍ទៅមករបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវពង្រឹងវិធានការបង្ក្រាបការនេសាទខុសច្បាប់ ដើម្បីកុំឱ្យធនធានជលផលរបស់យើងមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ និងការបង្ការអន្តរាគមន៍ជួយពន្លត់អគ្គិភ័យក៏បានទាន់ពេលវេលាផងដែរ។


ជាមួយគ្នាផងដែរលោកអភិបាលខេត្ត ក៏បានធ្វើការជំរុញដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំផ្តល់ប័ណ្ណកម្មសិទ្ធអចលនទ្រព្យជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា មួយវិញទៀតត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការធ្វើផែនទីកំណត់ព្រំប្រទល់ភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តឱ្យបានរួចរាល់តាមការកំណត់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


