Connect with us

ព័ត៌មានជាតិ

ផ្ទាំង LED Screen ខ្នាតធំ នៅក្បែរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ នឹងដាក់ឲ្យដំណើការ ដើម្បីផ្សព្វ​ផ្សាយសក្ដានុពលទេសចរណ៍

បានផុស

នៅ

ក្រោយពីស្ថាបនាមួយរយៈកន្លងមក ផ្ទាំង LED Screen ខ្នាតធំ នៅក្បែរង្វង់មូលគោព្រៃ ក្រុងសែនមោរម្យ ត្រូវបានដាក់ឲ្យដំណើការចាក់បញ្ចាំងទស្សនាដោយសេរីជូនប្រជាពលរដ្ឋទូទាំងខេត្តក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម រ៉ា ប្រធានទីចាត់ការហិរញ្ញវត្ថុសាលាខេត្តមណ្ឌលគីរី បានឲ្យដឹងនៅថ្ងៃទី ១១ ខែមករា នេះថា ដោយខេត្តមណ្ឌលគិរី មានការអភិវឌ្ឍឥតឈប់ឈរ ពិសេសផ្នែកហេដ្ឋារេនាសម្ព័ន្ធ និងតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនដ៏សម្បូរបែប។

លោកបន្តថា ទន្ទឹមនឹងនោះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងសមិទ្ធផលនាៗនៅក្នុងខេត្ត ទៅដល់គ្រប់មជ្ឈដ្ឋាន។ រដ្ឋបាលខេត្តមណ្ឌលគិរីបានស្ថាប់នាផ្ទាំង LED Screen ខ្នាតធំ ទំហំផ្ទៃបណ្ដោយ ៦.៧២ ផ្ទៃទទឹង៣.៨៤ ម៉ែត្រ និងកម្ពស់៣ម៉ែត្រ បណ្ដោយជើងក្រោម ២.៥ ទទឹង០.៧៥ម៉ែត្រ។

លោកបញ្ជាក់ថា ការបង្កើតផ្ទាំង LED Screen ដោយមានការផ្តួចផ្ដើមពីសំណាក់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងបានចំណាយថវិកាពីរដ្ឋបាលដែលស្ថាបនាលើគម្រោងនេះ។

ការសាងសង់ផ្ទាំង LED ចាប់កាល់ពីថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលខែមករាឆ្នាំ២០២៦នេះ និងដាក់ឲ្យដំណើនៅពេលឆាប់ៗខាងមុខ ដែលមានគោលបំណងដើម្បីចាក់បញ្ចាំងពីសក្ដា​នុពលវិស័យទេសចរណ៍សមិទ្ធផលសំខាន់ៗ និងសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ​ដែលបានមកកម្សាន្តមកលេងខេត្តនេះ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម