ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកដែលប្រឈម បញ្ហាស្ទះមុខទឹក ដោយសារការចាក់ខ្សាច់ និងថ្ម
កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង នៃប្រព័ន្ធលូរំដោះទឹក និងស្ថានភាពផ្លូវក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី ២ ដើម្បីដោះស្រាយបញ្ហាស្ទះមុខទឹក និងត្រៀមអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យនេះដឹកនាំដោយ លោក ឡុង ង៉ែត អភិបាលរង និងលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរង នៃគណៈអភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោកប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ , លោកអនុប្រធានការិយាល័យសាធារណការខណ្ឌ , លោកចៅសង្កាត់រងច្រាំងចំរេះទី ២ , លោកមេភូមិ ព្រមទាំងតំណាងប្រជាពលរដ្ឋសង្កាត់ច្រាំងចំរេះទី ២។


តាមសេចក្ដីរាយការណ៍របស់តំណាងប្រជាពលរដ្ឋសង្កាត់ច្រាំងចំរេះទី ២ បានបញ្ជាក់ថា ប្រព័ន្ធលូរំដោះទឹកមួយចំនួនក្នុងមូលដ្ឋានកំពុងប្រឈមនឹងបញ្ហាស្ទះមុខទឹក ដោយសារការចាក់ខ្សាច់ និងថ្ម សម្រាប់ស្ថាបនាផ្លូវអមប្រឡាយអូរវែង ដែលបង្កឲ្យទឹកមិនអាចហូរចេញបានល្អ ជាពិសេសក្នុងរដូវវស្សា។

ក្នុងឱកាសនោះ គណៈដឹកនាំខណ្ឌ បានចុះពិនិត្យមើលស្ថានភាពផ្លូវអមប្រឡាយអូរវែង ចំនួន ២ ខ្សែ ស្ថិតនៅភូមិខ ១ សង្កាត់ច្រាំងចំរេះទី ២ ព្រមទាំងពិនិត្យផ្លូវចំនួន ២ ខ្សែ ផ្សេងទៀត ដែលគ្រោងនឹងស្ថាបនាជាផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹក ដើម្បីទម្លាក់ទឹកចូលទៅប្រឡាយអូរវែង ឲ្យបានប្រសើរឡើង។

បន្ទាប់ពីការពិនិត្យជាក់ស្តែង គណៈដឹកនាំខណ្ឌ បានស្នើសុំឲ្យការដ្ឋានពាក់ព័ន្ធ ធ្វើការកាយថ្ម និងដាក់ប្រព័ន្ធលូរំដោះទឹក ចំនួន ៣ ខ្សែ មានទំហំមុខកាត់ ១,២ ម៉ែត្រ ដោយក្នុងមួយខ្សែមានប្រវែង ២៥ ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលប្រឡាយអូរវែង ឲ្យបានលឿន និងមានប្រសិទ្ធភាព។ ការងារនេះមានសារៈសំខាន់ខ្លាំងក្នុងការកាត់បន្ថយបញ្ហាជំនន់ទឹក ហើយខណ្ឌនឹងបន្តសហការជាមួយសង្កាត់ និងអង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងឲ្យសម្រេចតាមផែនការ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាប្រព័ន្ធលូរំដោះទឹក និងសណ្ដាប់ធ្នាប់អនាម័យសាធារណៈ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែស្អាត មានសុវត្ថិភាព និងចីរភាព៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


