ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តលោកគ្រូអ្នកគ្រូ បន្តយកចិត្តទុកដាក់ដល់ការរៀន និងបង្រៀន នៅសាលារៀនបណ្ដោះអាសន្នជំរំសុវត្ថិភាព
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ បន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការរៀន និងបង្រៀន នៅសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពឱ្យបានល្អប្រសើរ។


ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែកអំណោយដល់សិស្សានុសិស្ស នៅសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រគល់ថវិកាឧបត្ថម្ភមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ និងប្រធានជំរំ ចែកជូនដល់សិស្សានុសិស្សដែលកំពុងរៀននៅសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពចុងកាល់ក្នុងបរិវេណបឋមសិក្សាគោកមន ខេត្តឧត្តរមានជ័យ ជាការថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់គាំទ្រដល់ការរៀន និងបង្រៀនឱ្យបានល្អប្រសើរ ដោយគូសបញ្ជាក់ថា “ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្តតាមរយៈនវានុវត្តន៍ស្របតាមបរិបទជាក់ស្តែង”។


ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលរងផលប៉ះពាល់ជាមួយការចូលរួមចំណែកពីសប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដោយបានរំលេចជាថ្មីនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា ចំពោះការបន្តចូលរួមគាំទ្រដល់វិស័យអប់រំនៅកម្ពុជា នាពេលកន្លងមក ពិសេសក្នុងអំឡុងជម្លោះព្រំដែនជាច្រើនខែមកនេះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


