ព័ត៌មានជាតិ
ក្រសួងផែនការ ប្រកាសរកឃើញមន្ត្រីម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ ដែលឆ្លងពីប្រពន្ធ
ភ្នំពេញ ៖ ក្រសួងផែនការបានប្រកាសរកឃើញករណីវិជ្ជមានទៅលើ ឈ្មោះ វង្ស សុខនី ជាមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងផែនការ ដែលបានឆ្លងពីភរិយានឹងត្រូវបានរកមានវិជ្ជមានកូវីដ-១៩ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងផែនការនៅថ្ងៃទី២២មេសានេះបានឲ្យដឹងថា ឈ្មោះវង្ស សុខនីភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឆ្លងវីរុសកូវីដ១៩ពីភរិយារបស់គាត់ឈ្មោះជុន អ៊ឹង អាយុ ៣៦ឆ្នាំ បម្រើការងារនៅភោជនីយដ្ឋានវីឡាលង្កា ដែលត្រូវបានក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។
បើតាមក្រសួងលោកវង្ស សុខនី បានមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅទីស្ដីការក្រសួងផែនការ ក្នុងចន្លោះម៉ោង៣ទៅ៤រសៀល នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ ក្រៅពីពេលវេលាខាងលើនេះ លោកវង្ស សុខនី ពុំដែលមានវត្តមាននៅទីស្ដីការក្រសួងផែនការទេ។
ក្រសួងផែនការសូមជូនដំណឹងដល់លោកលោកស្រី ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺវង្ស សុខនី ផ្ទាល់ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមានមន្ទីរពេទ្យខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែកនិងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
ចំពោះអ្នកពាក់ព័ន្ធដោយប្រយោជន៍សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


