ព័ត៌មានជាតិ
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង៩០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ខេត្តតាកែវមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរមកកម្សាន្តចំនួនជាង៩០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយ:ពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរជាង២០ ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់។

សរុបទាំង៣ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៩០៨៨២៤ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧៣១៦នាក់ ផងដែរ។

គូបញ្ជាក់ផងដែរថា សម្រាប់រយ:ពេល៣ថ្ងៃកន្លងមកនេះអាជ្ញាធរខេត្តតាកែវ បានរៀបចំកម្មវិធីសង្ក្រាន្តតាកែវ ដោយលេងល្បែងកំសាន្តជាច្រើននៅតាមរមណីយដ្ឋានទេសចរណ៍នានា និងនៅតាមវត្តអារាម ដោយឡែកសម្រាប់ក្រុងដូនកែវ រដ្ឋបាលខេត្តតាកែវ បានរៀបចំកន្លែងកំសាន្តសប្បាយនៅសួនច្បារមាត់បឹងតាកែវ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ និងល្បែងទាញព្រាត់យក្សប្រវែង ៨០ ម៉ែត្រ ព្រមទាំងការប្រគំតន្ត្រី ដែលមានDJ ល្បីៗ បានមកសំដែង និងច្រៀងជូនបងប្អូនប្រជាពលរដ្ឋរាំកម្សាន្តសប្បាយនៅមាត់បឹងតាកែវ ថែមទៀតផង៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


