ព័ត៌មានជាតិ
អង្គការផ្ទះបាយកុមារទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ព្រមជាមួយក្រុមការងារនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅប្រគល់ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គួររំលឹកផងថា អង្គការផ្ទះបាយកុមារនេះត្រូវបានបង្កើតឡើងនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ដោយលោក ង៉ូវ ឈីវ ជាអតីតនាយកអង្គការ ESPECA ។ គោលបំណងផ្ទះបាយកុមារ បង្កើតឡើងដើម្បីជួយកុមាររើសអេតចាយ កុមារសុំទាន កុមារជួបការលំបាក ដោយអង្គការផ្តល់ជាអាហារហូបចុកគ្រប់គ្រាន់ និងជំរុញកុមារឲ្យទៅរៀន ធ្វើយ៉ាងណាអោយចេះអាន និងចេះសរសេរ ជាពិសេសអោយពួកគេមានសុខភាពល្អ។

លោក ជិន ប៊ុនធឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ របស់អង្គការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទទួលបានការ ទំនុកបម្រុងពីអង្គការ។ នៅក្នុងថ្ងៃនេះ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូន អំណោយដើម្បីចូលរួមរំលែកការលំបាកក្នុងជីវភាពរបស់អង្គការបានមួយចំណែក ខណៈរាជរដ្ឋាភិបាលបានអនុវត្តការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាហេតុដែលធ្វើអោយបងប្អូនទទួលរងផលប៉ះពាល់។

ក្នុងឱកាសនោះ លោក ង៉ូវ ឈីវ ជាប្រធានអង្គការផ្ទះបាយកុមារបានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និង លោកជំទាវ ដែលតែងតែយកចិត្តទុកដាក់លើជីវភាពរបស់អង្គការ ពិសេស បងប្អូននៅតាមសហគមន៍គ្រប់រូប ។ ហើយការឧបត្ថម្ភនៅពេលនេះ អាចបង្កលក្ខណៈឲ្យយើងខ្ញុំមានលទ្ធក្នុងការចែករំលែក និងផ្គត់ផ្គង់បន្តដល់គ្រួសារខ្វះខាតនៅតាមបណ្តាសហគមន៍ទាំង ៣ មានដូចជា សហគមន៍ព្រែកទាល់មានជ័យ , សហគមន៍បឹងត្របែក និង សហគមន៍ជ្រោយចង្វា ។ ល។

សូមបញ្ជាក់ផងដែរថា គ្រួសារដែលអង្គការជួយទំនុកបម្រុងទាំងអស់មានចំនួន ២២៥គ្រួសារ មកពី៣សហគមន៍
ទី១-កុុមាររស់នៅក្នុងសហគមន៍ព្រែកទាល់មានជ័យ មានចំនួន ៨០គ្រួសារ។
ទី២-កុមាររស់នៅក្នុងសហគមន៍បឹងត្របែក មានចំនួន ៨៥គ្រួសារ។
ទី៣-កុមាររស់នៅក្នុងសហគមន៍ជ្រោយចង្វា មានចំនួន ៦០គ្រួសារ។
អំណោយដែលប្រគល់ជូនអង្គការនៅថ្ងៃនេះរួមមាន៖
១-អង្ករ ២០០គីឡូ
២-ត្រីខ ២០០កំប៉ុង
៣-មី ០៣កេសធំ ស្មើ ១៨កេសតូច
៤-ទឹកដោះគោខាប់ ០១កេស
៥-ប៊ីចេង ០៥គីឡូ
៦-អំបិល ០៥គីឡូ
៧-ទឹកត្រី ០៣យួរ
៨-ទឹកស៊ីអ៉ីវ ០៣យួរ
៩-ទឹកសុទ្ធ ARUNA ៥០កេស
១០-ម៉ាស់ ២០ ប្រអប់ ស្មើ ១០០០ម៉ាស់
ហើយអំណោយដែលប្រគល់ជូនគ្រួសារទាំង ២២៥នៅថ្ងៃនេះ ដោយមួយគ្រួសារៗទទួលបាន៖
១-អង្ករ ០១បេ
២-ត្រីខ ០១យួរ ស្មើ ៣០កំប៉ុង
៣-មី ០១កេសតូច
៤-ទឹកដោះគោខាប់ ២កំប៉ុង
៥-ទឹកត្រី ០១យួរ ស្មើ ០៦ដប
៦-ទឹកស៊ីអ៉ីវ ០១យួរ ស្មើ ០៦ដប
៧- ទឹកសុទ្ធ ARUNA ០១កេស៕













-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


