ព័ត៌មានជាតិ
នាំអំណោយដ៏ថ្លាថ្លៃរបស់ លោកជំទាវ ម៉ែន សំអន ប្រគល់ជូនមន្ត្រីចូលនិវត្តន៍នៅតំបន់បិទខ្ទប់
លោក ហុង ឡុង នាយកខុទ្ទកាល័យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកអំណោយដ៏ថ្លាថ្លៃរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគល់ជូនដល់ លោក ម៉ែន សុផល្លី នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុ.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។

លោក ម៉ែន សុផល្លី ជាមន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ បច្ចុប្បន្ន ស្នាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown)។

ឆ្លៀតក្នុងឱកាសនោះ លោកនាយកខុទ្ទកាល័យក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះគ្រួសាររបស់ លោក ម៉ែន សុផល្លី ដោយក្តីនឹករលឹក ដែលជានិច្ចកាលលោកជំទាវ បានគិតគូរអំពីសុខទុក្ខរបស់មន្ត្រីរាជការក្រោមឱវាទ។

លោកនាយក ក៏បានបានជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ និងបាននាំយកអំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រគល់ជូនក្រុមគ្រួសារ លោក ម៉ែន សុផល្លី រួមមាន អង្ករ ត្រីខ មី ទឹកត្រី និងទឹកស៊ីអ៊ីវ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


