ព័ត៌មានជាតិ
និស្សិតវិទ្យាស្ថានតេជោសែន ចុះកម្មសិក្សាអំឡុងវិស្សមកាល ដើម្បីពង្រឹងជំនាញ និងបទពិសោធការងារជាក់ស្តែង
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញសកម្មភាពចុះកម្មសិក្សារបស់និស្សិតសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលរៀបចំឡើងក្នុងអំឡុងពេលសម្រាកឆមាស ដើម្បីតម្រង់ទិស បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពឱ្យនិស្សិតទទួលបានបទពិសោធការងារជាក់ស្តែង មុនឈានចូលឱកាសការងារពិតប្រាកដ។

កម្មសិក្សានេះ មាននិស្សិតសរុបចំនួន ៩៥នាក់ ត្រូវបានបែងចែកទៅកាន់ទីតាំងផ្សេងៗ រួមមាន អគ្គនាយកដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត កំពង់ផែស្វយ័ត នាយកដ្ឋាននានាចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើន។
វិទ្យាស្ថានបានបញ្ជាក់ថា កម្មវិធីកម្មសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំវិទ្យាស្ថាន ក្នុងគោលបំណង ដើម្បីតម្រង់ទិស និងបណ្ដុះបណ្ដាល ឱ្យនិស្សិតមានទំនុកចិត្ត ទទួលបានបទពិសោធការងារ និងបានអនុវត្ដជំនាញរបស់ខ្លួន នៅទីតាំងការងារជាក់ស្ដែង។
ជាមួយគ្នានេះ ការសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រី បុគ្គលិក និងស្ថាប័ននានាចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឱ្យការរៀបចំកម្មសិក្សាឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ជាពិសេស ផ្អែកទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រសួង និងវិទ្យាស្ថាន និស្សិតចាប់ផ្តើមចុះកម្មសិក្សាតាំងពីឆ្នាំទី២ ក្នុងអំឡុងវិស្សមកាល ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងជួយឱ្យនិស្សិតអាចសម្របខ្លួនទៅនឹងការងារជាក់ស្តែងបានកាន់តែងាយស្រួល ក្រោយបញ្ចប់ការសិក្សា។
សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


