Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ៖ ធនធាននៅឈូងសមុទ្រថៃអាចជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន

បានផុស

នៅ

ភ្នំពេញ ៖ នាថ្ងៃទី២១ កក្កដា ឆ្នាំ២០២៧នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា បានលើកឡើងថា ការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយនោះ អាចនឹងបើកផ្លូវឱ្យមានការប្រើប្រាស់ធនធានប្រេង និងឧស្ម័ននៅបាតសមុទ្រ តម្លៃមហាសាលរហូតដល់ ៣០០ ពាន់លានដុល្លារអាមេរិក ដែលនឹងបង្កើតជាកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងធានាសុវត្ថិភាពថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងអត្ថបទវិភាគមួយ ដែលចុះផ្សាយដោយសារព័ត៌មាន Asia Times លោក រតនៈ បានសរសេរថា តំបន់កំពុងមានវិវាទនៅក្នុងឈូងសមុទ្រថៃ ត្រូវបានគេជឿជាក់ថា មានផ្ទុកឧស្ម័នធម្មជាតិជិត ១២ ពាន់ពាន់លានហ្វីតគូប (trillion cubic feet) និងប្រេងប្រហែល ៧០០ លានបារ៉ែល ដែលជាធនធានមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

លោកបានមានប្រសាសន៍ថា៖ «ធនធានថាមពលនៅក្រោមបាតសមុទ្រ នឹងមិនមានតម្លៃតិចតួចប៉ុណ្ណោះ ប្រសិនបើធនធានទាំងនៅ មិនអាចត្រូវបានទាញយកមកប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់សង្គម»។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមថា ការពន្យារពេលបន្ថែមទៀតមិនផ្តល់ផលល្អដល់ទាំងកម្ពុជា និងថៃនោះទេ។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជាតែងតែស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទដែនសមុទ្រនេះ ហើយបានចាត់ទុកការសម្រេចចិត្តចាប់ផ្តើមដំណើរការផ្សះផ្សាដោយចាប់បង្ខំ (compulsory conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS ថា ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតឆ្ពោះទៅរកការដោះស្រាយវិវាទ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ប្រទេសថៃក្នុងការតែងតាំងអ្នកសម្របសម្រួល និងចូលរួមក្នុងដំណើរការនេះ ផងដែរ ដោយលើកឡើងថា វាផ្តល់នូវយន្តការដែលមានលក្ខណៈជាប្រព័ន្ធដើម្បីដោះស្រាយភាពខុសគ្នា ស្តារទំនុកចិត្តវិនិយោគិន និងឈានទៅរកការអភិវឌ្ឍរួមគ្នា។

ដោយយោងទៅលើគំរូនៃការដោះស្រាយវិវាទដែនសមុទ្ររវាងអូស្ត្រាលី និងទីម័រខាងកើត លោក រតនៈ បានលើកឡើងថា ភាពច្បាស់លាស់ផ្នែកច្បាប់ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះក្រុមហ៊ុនឯកជនទំនងជាមិនហ៊ានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារឡើយ ប្រសិនបើគ្មានទំនុកចិត្តថាវិវាទនេះអាចដោះស្រាយបាន។

លោក រតនៈ បានសង្កត់ធ្ងន់ថា តម្លៃពិតប្រាកដនៃធនធានរ៉ែនៅឈូងសមុទ្រថៃ នឹងមិនត្រូវបានវាស់វែងតែលើថាមពលដែលផលិតបាន ឬចំណូលដែលទទួលបាននោះទេ ប៉ុន្តែវាក៏នឹបង្កើតការងារ អាជីវកម្ម និងឱកាសនានាជាច្រើន សម្រាប់ប្រជាជនរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម