ព័ត៌មានជាតិ
អភិបាលរាជធានី ប្រគល់ថ្នាំវីតាមីនCជាង២០០០ទីបនិងផ្តល់ស្បៀងអាហារមួយចំនួន ជូនមន្ទីរសុខាភិបាលនិងមន្ទីរសង្គមកិច្ច
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានប្រគល់ ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារព្យាបាលជំងឺកូវីដ-១៩ ខណៈដែរ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ។

ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងលោកស្រីមុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ។

លោកឃួង ស្រេងនៅក្នុងឱកាសនោះបានធ្វើការណែនាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចអោយបានល្អជាមួយនឹងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។

លោក ងី មានហេង បានបញ្ជាក់ផងដែរថា ថ្នាំប្រភេទវីតាមីនC ដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ដោយជួយធ្វើឱ្យអ្នកជំងឺកូវីដ-១៩ មានកម្លាំងកំហែងនិងបានឆាប់ជាសះស្បើយជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចីនិងក្រូចឆ្មារជាដើម ដែលជួយឲ្យអ្នកជំងឺអាចបានឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩បានរហ័ស។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញរួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប ។ ប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវិតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


