ព័ត៌មានជាតិ
អ្នកសារព័ត៌មាន ម្នាក់ត្រូវចោរឆក់ទូរសព្ទម៉ាកIphone 11 pro max យកទៅបាត់
លោក សន រដ្ឋា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបប្រចាំទូរទស្សន៍ PNN ត្រូវចោរឆក់ទូរសព្ទ Iphone 11 pro max ខណៈហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កន្លងមកនៅលើផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោកពេលដែលលោកបានឈប់ម៉ូតូនៅស្ងៀមនឹងបានប្រើប្រាស់ទូរសព្ទ។
លោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញរួចហើយ និងបានលើកឡើងថា នេះជាបទពិសោធន៍ដំបូងមួយដែលមិនដែលជួបក្នុងជីវិតរយៈពេល ១១ឆ្នាំនៅលើទឹកដីរាជធានីភ្នំពេញ។ “ខ្ញុំពិតជាសោកស្ដាយ ចំពោះទូរសព្ទ ដែលបាត់បង់ ហើយអ្វីដែលរឹតតែសោកស្តាយបំផុតគឺ រូបភាពអនុស្សាវរីយ៍ជាច្រើនជាមួយមិត្តភក្ដិជុំវិញខ្លួន ឯកសារការងារ និងឯកសារមេរៀនជាដើម”។

លោកទទួលស្គាល់ថា ហេតុការណ៍នេះ កើតឡើងពីការធ្វេសប្រហែស មិនប្រុងប្រយ័ត្នរបស់លោក ហើយនេះក៏ជាបទសោធន៍មួយសម្រាប់បងប្អូន សុំមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងសម្រេច ចិត្តប្រើប្រាស់ទូរស័ព្ទនៅទីសាធារណៈ។


លោកមិនសង្ឃឹមថា នឹងបានរបស់ដែលបាត់បង់នេះមកវិញនោះទេ ប៉ុន្តែលោករំពឹងថា ជនល្មើសនឹងត្រូវបានស្រាវជ្រាវ ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រោះថា នៅកន្លែងកើតហេតុគឺនៅក្រោមកាមេរ៉ាសុវត្ថិភាពរបស់សាលារាជធានីភ្នំពេញ និងមានកាំមេរ៉ាសុវត្ថិភាពតាមផ្ទះរបស់ប្រជាពលរដ្ឋបន្ថែមទៀត ដែលអាចកំណត់ពីអត្តសញ្ញាណ ជនល្មើស ស្លាកលេខម៉ូតូកាន់តែច្បាស់៕
សូមទស្សនាវីដេអូ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



