ព័ត៌មានជាតិ
សម្រេចឃុំខ្លួនបុរសម្នាក់ ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ បញ្ជូនទៅចូលពន្ធនាគារព្រៃស (ម១)
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាមីខ្លួនបន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់មក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងមុននេះថា បើយោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។


ជុំវិញបញ្ហានេះអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ។



សូមបញ្ចាក់ផងដែរថា បុរសខាងលើ បានព្យាយាមរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា កាលពីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ នៅចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



