ព័ត៌មានជាតិ
ខេត្តតាកែវ ជិតបានដើរឆ្លងស្ពានអាកាសថ្មើរជើងលើកដំបូង ចុងខែមិថុនានឹងរួចរាល់ទាំងស្រុង
ស្ពានអាកាសថ្មើរជើងលើកំណាត់ផ្លូវជាតិលេខ ៣ នៅត្រាំខ្នានឹងរួចរាល់នៅចុងខែមិថុនានេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់កម្ពុជាថ្មីថា ការស្ថាបនាស្ពានអាកាសថ្មើរជើងលើអាកាសនៅត្រាំខ្នា ក្រុមបច្ចេកទេសកំពុងពន្លឿនការងារនឹងរួចរាល់នៅចុងខែមិថុនា ពោលគឺក្នុងរយៈពេលមួយខែទៀត។

លោកលោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងឲ្យដឹងថា ស្ពានថ្មើរជើងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ប្រកបដោយសុវត្ថិភាព ចៀសវាងការដើរឆ្លងកាត់លើទ្រូងផ្លូវងាយបង្កគ្រោះថ្នាក់។
ការស្ថាបនាស្ពានអាកាសថ្មើជើង និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង៩៨% នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។
នៅលើកំណាត់ផ្លូវជាតិដ៏មមាញឹកនេះ ក៏មានបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


