ព័ត៌មានជាតិ
អំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ១៥០០គ្រួសារ នៅឃុំកោះសំរោង ក្នុងស្រុកកំពង់សៀម
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយរបស់ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ជូនដល់បងប្អូនប្រជាពលរដ្ឋ១៥០០គ្រួសារដែលរស់នៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់ ឯកឧត្តម សៀង ណាំអ្នកតំណាងរាស្ត្រខេត្តសៀមរាប ដែលតែងតែជួយឧបត្ថម្ភគាំទ្របងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ក្នុងន័យលើកស្ទួយជីវភាពពលរដ្ឋកាន់តែល្អប្រសើរកំឡុងពេលកូវីដ-១៩។ ហើយក្នុងនាមអាជ្ញាធរខេត្តសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកូវីដ-១៩ ត្រូវរាយការណ៍មកសមត្ថកិច្ច ក្រុមគ្រូពេទ្យមូលដ្ឋាន ដើម្បីធ្វើការយកសំណាក និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ពោលគឺធ្វើចត្តាឡីស័កទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នការពារ ទប់ស្កាត់ និងអនុវត្តតាមវិធានការសុខាភិបាល ដើម្បីចៀសឆ្ងាយពីការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ និងអនុវត្តឲ្យខ្ជាប់ខ្ជួននូវវិធានការពារ ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីឈានដល់បិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ៕
អត្ថបទ ៖ ហុង ម៉េងហៀ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


