ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖ បើសាលាបន្តបិទទ្វារ តទៅមុខអាចជម្រុះបុគ្គលិក ឈានទៅបិទទ្វារសាលាតែម្តង
ភ្នំពេញ៖ វិស័យឯកជនគ្រោងដាក់សំណើ ទៅក្រសួងអប់រំយុវជននិងកីឡា សុំបើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់ ដើម្បីជួយសង្គ្រោះដល់គ្រឹះស្ថានអប់រំផ្នែកឯកជននៅទូទាំងប្រទេស ចៀសវាងកុំឱ្យគ្រឹះស្ថានឯកជនទាំងនោះប្រឈមនឹងការបិទទ្វារ ដោយសារវិបត្តិជំងឺកូវីដ‑១៩។

លោក ហេង វ៉ាន់ដា ប្រធានក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានប្រសាសន៍នៅព្រឹកនេះថា ក្រុមការងារនឹងដាក់សំណើរទៅក្រសួងអប់រំនៅល្ងាចនេះ ដើម្បីស្នើបើកគ្រឹះស្ថានអប់រំឯកជនឡើងវិញយ៉ាងយូរនៅខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ដោយសិក្សាឆ្លាស់គ្នាពាក់កណ្តាលនៅសាលា និងពាក់កណ្តាលទៀតរៀននៅតាមផ្ទះ។
ការស្នើសុំបើកសាលាឯកជនឡើងវិញនេះ ដោយសារបច្ចុប្បន្នបុគ្គលិកអប់រំ និងគ្រូនៅតាមសាលាបានចាក់វ៉ាក់សាំងរួចរាល់ហើយ ពិសេសនៅរាជធានីភ្នំពេញនៅសល់តាមបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ ដើម្បីជួយសង្រ្គោះដល់គ្រឹះស្ថានឯកជន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារតែវិបត្តិជំងឺកូវីដ‑១៩។
លោកបានបញ្ជាក់ថា ប្រសិនបើមិនបើកសាលារៀនឡើងវិញទេនោះ គ្រឹះស្ថានឯកជននឹងត្រូវកាត់បន្ថយបុគ្គលិកដោយសារគ្មានថវិកាបើកប្រាក់ខែឱ្យពួកគេ ដោយសារមិនមានប្រាក់ចំណូល ហើយអាចនឹងឈានដល់បិទទ្វារផងដែរ។

«សាលាឯកជនបានទទួលរងគ្រោះធ្ងន់ធ្ងរណាស់ហើយរឿងកូវីដ‑១៩នេះ តាំងពីឆ្នាំ២០២០ បន្តរហូតដល់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះ។ បើបន្តអូសបន្លាយទៅមុខទៀត សាលាមិនអាចបើកឡើងវិញឆាប់ៗនោះទេគឺមិនអាចទប់ជាប់នោះទេ ព្រោះការរំពឹងរៀនតែនៅតាមអនឡាញដែលមាន៣០ទៅ៤០ភាគរយ មិនអាចយកមកទប់ទល់នឹងការចំណាយលើបុគ្គលិក និងចំណាយផ្សេងៗបានទេ»។
លោកបានបន្ថែមថា ក្នុងករណីមានកូវីដឆ្លងក្នុងថ្នាក់ណាមួយ ស្នើបិទថ្នាក់នោះនិងដាក់ឱ្យសិស្សធ្វើចត្តាឡីស័ក ជាជាងបិទគ្រឹះស្ថានទាំងស្រុង ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសាលាខ្លាំងណាស់។
ក្រុមការងារសំណូមពរឱ្យក្រសួងអប់រំកំណត់ថ្ងៃប្រឡងបាក់ឌុបជាតិឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ស្នើសុំធនាគារជាតិបន្ថយអត្រាការប្រាក់ ពិសេសស្នើបន្ថយអត្រាការប្រាក់កាតព្វកិច្ច ចំពោះធនាគារឯកជន ដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជន។ ស្នើសុំផ្អាកការបង់ បសស តែសុំឲ្យផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកដដែលនិងស្នើផ្អាកការបង់ពន្ធលើប្រាក់បៀវត្ស និងពន្ធអចលនទ្រព្យរហូតដល់ស្ថានភាពជាប្រក្រតី នូវដំណើរការគ្រឹះស្ថានអប់រំ ឯកជនឡើងវិញ។
យ៉ាងណាលោកបានបញ្ជាក់ថា សំណើសុំមួយចំនួនខាងលើនេះ មិនអាចជួយគ្រឹះស្ថានអប់រំឯកជន ឲ្យរួចផុតពីព្យុះនេះបានទេ គឺមានតែម្យ៉ាងគត់ ត្រូវតែបើកគ្រឹះស្ថានឡើងវិញ៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


