ព័ត៌មានជាតិ
ដឹកនាំក្រុមការងារទាំងយប់ចុះពិនិត្យគ្រួសារដែលជួបទុក្ខលំបាកដោយកូវីដ១៩ដើម្បីទទួលសាច់ប្រាក់ក្រោយបិទខ្ទប់
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានដឹកនាំក្រុមការងារទាំងយប់ ថ្ងៃម្សិលមិញចុះពិនិត្យមើលស្រាវជ្រាវចំពោះគ្រួសារគោលដៅដែលជួបទុក្ខលំបាកដោយកូវីដ១៩លើជីវភាពដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងខែមិថុនានេះ ក្រោយពេលបិទខ្ទប់ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

លោក ឈួរ សុបញ្ញា បានថ្លែងថា សកម្មភាពមនុស្សធម៌ដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនេះ គឺសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសារប្រជាពល រដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១នៅរាជធានីភ្នំពេញនិងខេត្តដទៃទៀត ។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្តថា យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនិងសេចក្តីណែនាំនីតិវិធី និងយន្តការបើកផ្តល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់រួចមកក្រសួងសង្គមកិច្ចនិងក្រសួងពាក់ព័ន្ធបានសហការចុះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគ្រួសារគោលដៅសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងនិងជំងឺកូវីដ-១៩ ។ លើសពីនេះពួកគាត់មានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងការអនុវត្តកម្ម វិធីការងារក្នុងដំណាក់កាលបរិបទកូវីដ-១៩។

លោកបានបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាលមានសារៈសំខាន់ណាស់សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារដោយសារការបិទខ្ទប់ពិសេសបងប្អូនមានផ្ទុកកូវីដ១៩ និងគ្រួសារអ្នកស្លាប់ដោយសារកូវីដ១៩តែម្ដង។ គ្រួសារគោលដៅដែលងាយរងគ្រោះលើបញ្ហាជីវភាពប្រចាំថ្ងៃដោយសារកូវីដ១៩ដូចជា អ្នកលក់ដូរជាកញ្ច្រែងតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើកបរថយន្ត កម្មករផ្នែកដឹកជញ្ជូន កម្មករប្រមូលសំរាម កម្មករសំណង់ អ្នករើសអេតចាយ អ្នក បម្រើសេវាកំសាន្ត អ្នកបម្រើសេវាវិស័យទេស ចរណ៍ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុ ព្រះសីហនុ នៃខេត្តព្រះសីហនុនិងខេត្តមួយចំនួនខ្លះទៀត ផងដែរ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


