ព័ត៌មានជាតិ
លោកងន សាំង៖ ចំណែកទីផ្សាររថយន្តថ្មីកើនឡើងដល់៣០% ទោះស្ថិតក្នុងបរិបទកូវីដ១៩
បើទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់៣០ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការបង្ហើបឱ្យដឹងពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា។

លោក ងន សាំង បានពន្យល់ថា ការកើនឡើងចំណែកទីផ្សារថយន្តថ្មី មួយផ្នែកគឺដោយសារតែការបន្ធូបន្ថយអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួនចាប់ពី ១០ ទៅ ២០ភាគរយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការបន្ថយអត្រាអាករពិសេសនេះបានជួយដល់ទីផ្សាររថយន្តថ្មីនៅកម្ពុជា ពីព្រោះតម្លៃរថយន្តថ្មីបានធ្លាក់ចុះខ្លះ ធ្វើឱ្យតម្លៃប្រហាក់ប្រហែលរថយន្តមួយទឹក។
ម្យ៉ាងទៀត ដោយសារតែប្រជាពលរដ្ឋយល់ដឹងច្រើនពីសារៈប្រយោជន៍នៃរថយន្តថ្មី ដែលសុីប្រេងតិច ហើយការថែទាំក៏ចំណាយថវិការតិចជាងរថយន្តមួយទឹក។ ចំណែករថយន្តមួយទឹក អ្នកទិញពិបាកមើលពីប្រវត្តរថយន្ត មិនដឹងថាតើរថយន្តនោះធ្លាប់បុក ឫប៉ះទង្គិចគ្នាពីមុនមកឫអត់។

យ៉ាងណាក៏ដោយ លោក ងន សាំង បានបន្តថា ការលក់ថយន្ត ទាំងរថយន្តមួយទឹក និងរថយន្តថ្មី បានថយចុះអស់ប្រមាណ៣០% ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនកម្ពុជា។
បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យទឹកប្រាក់នៃការនាំចូលរថយន្តពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០២០ ធ្លាក់ចុះជាង ៣៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ កម្ពុជាបានចំណាយប្រាក់ ១ ០៩៩ លានដុល្លារ ទៅលើការនាំចូលរថយន្តពីទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២០ ដែលចំនួននេះធ្លាក់ចុះពី ១ ៧៣៤,៣១ លានដុល្លារក្នុងឆ្នាំ ២០១៩។

ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចូលរថយន្ត បានធ្វើឱ្យការប្រមូលចំណូលពន្ធគយរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណ ៣០,២៦ លានដុល្លារ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២០ អង្គភាពនេះប្រមូលចំណូលបាន ២ ៤១៩,៦ លានដុល្លារ ធ្លាក់ចុះ ២៤,៨ ភាគរយធៀបនឹងឆ្នាំ ២០១៩ ក្នុងនោះមុខទំនិញរថយន្តដែលជាប្រភពចំណូលគយដ៏សំខាន់៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


