ព័ត៌មានជាតិ
ធនាគារABA សាខាច្បារអំពៅបានបិទទ្វារ បន្ទាប់ពីមានបុគ្គលិកឆ្លងជំងឺកូវីដ១៩
ធនាគារABA សាខាច្បារអំពៅ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានបិទទ្វារតាំងពីព្រឹករហូតដល់រសៀលថ្ងៃទី៣០ខែមិថុនា បន្ទាប់ពីមានបុគ្គលិកដែលបម្រើការនៅធនាគារនេះ មានវិជ្ជមានកូវីដ១៩។
យោងតាមប្រសាសន៍លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី៣០ខែមិថុនានេះថា ធនាគារABAនេះ ត្រូវបានបិទទ្វារបណ្តោះអាសន្ននាថ្ងៃទី៣០ ខែមិថុនានេះពិតប្រាកដមែន។ មូលហេតុដែលធនាគារនេះ ត្រូវបានបិទទ្វារបន្ទាប់ពីរកឃើញបុគ្គលិកបំរើការនៅធនាគារនេះបានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី២៩ខែមិថុនាមកនោះ។

ទោះជាយ៉ាងណាក៏លោកអភិបាលរងខណ្ឌច្បារអំពៅ ពុំបានបញ្ជាក់ពីចំនួនបុគ្គលិកធនាគារដែលបានឆ្លងជំងឺកូវីដ១៩នោះទេ។ ប៉ុន្តែទីតាំងបើកលុយតាមទូរABA គឺពុំបានបិទឡើយ។ដោយនៅដំណើរការធម្មតា៕
អត្ថបទ៖ នរា
សូមចុចអាន៖ ចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្រុងសួង ខេត្តត្បូងឃ្មុំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



