ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ៖ ឧបករណ៍តេស្តរហ័សអង់ទីហ្សែន កូវីដ-១៩ លក់សម្រាប់ក្រសួងស្ថាប័ន និងក្រុមហ៊ុន ប៉ុណ្ណោះ
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានឲ្យដឹងថា ការប្រកាសលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចូល ពីប្រទេសកូរ៉េ ក្នុងតម្លៃដើមនេះ គឺលក់សម្រាប់ក្រសួងស្ថាប័ន និង ក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន ប៉ុណ្ណោះ។ ចំណែកសាធារណជនទូទៅ មិនទាន់អាចបញ្ជាទិញបាននៅឡើយទេ។

យោងតាមលក្ខខណ្ឌ និង របៀបបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ របស់ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានឲ្យដឹងថា លក្ខខណ្ឌក្នុងការបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំពោះ ក្រសួងស្ថាប័ន គឺត្រូវមានលិខិតស្នើសុំបញ្ជាទិញ ដោយកំណត់ចំនួនឲ្យបានជាក់លាក់ សមាមាត្រ និង ចំនួនមន្ត្រីក្រោមឱវាទរបស់ខ្លួន។

ចំពោះក្រុមហ៊ុន ឬ គ្រឹះស្ថានឯកជន គឺត្រូវបានផ្ដល់អាទិភាពសម្រាប់កន្លែងដែលមានបុគ្គលិកច្រើននិង ស្ថិតនៅតំបន់ដែលមានហានិភ័យពាក់ព័ន្ធនឹងជំងឺកូវីដ។
រីឯសាធារណជនទូទៅ ពុំទាន់អាចបញ្ជាទិញឥឡូវនេះបានទេ ព្រោះក្នុងករណីមានការសង្ស័យ បងប្អូនអាចអញ្ជើញទៅយកសំណាកតាមទីតាំងដែលក្រសួងសុខាភិបាល ឬ អាជ្ញាធរ បានកំណត់។

ក្រសួង បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅប្រើប្រាស់សម្រាប់បុគ្គលិករបស់អង្គភាពខ្លួនតែប៉ុណ្ណោះ គឺហាមដាច់ខាតមិនឲ្យចែកចាយ ឬ លក់បន្តនោះទេ។ អ្នកបានបញ្ជាទិញមុន នឹងទទួលបានការអនុញ្ញាតមុន។
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសលក់តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលនាំចូលមកពីប្រទេសកូរ៉េក្នុងតម្លៃដើម ៣,៧ ដុល្លារ ក្នុងមួយឧបករណ៍ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា។
ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ទៀតថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។
ក្រសួង សូមណែនាំដល់ថ្នាក់ដឹកនាំ ឬ ម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និង ទីតាំងប្រមូលផ្ដុំ មានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក និយោជិត កម្មករ របស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីទិញឧបករណ៍តេស្តរហ័ស នេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬ លេខទូរសព្ទ ១២៣/ ០៦៧ ៨១៨ ៧៨២/ ០១៧ ៨៤៨ ១០៨/ ០៧៧ ៨៦៧ ៩៥៧ នៅរៀងរាល់ម៉ោងធ្វើការ។
ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្ដុះបណ្ដាលលើការយកសំណាកនេះឲ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ។
ការប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ នេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនទាំងអស់ ប្រើប្រាស់ឧបករណ៍តេស្តរហ័ស ធ្វើតេស្តបុគ្គលិក និង កម្មករ ដោយខ្លួនឯង ដើម្បីអាចរកជំងឺកូវីដ លឿន និង មានវិធានការគ្រប់គ្រងបានឆាប់រហ័ស។
ជាមួយគ្នានេះ សម្តេច បានជំរុញមន្ត្រីសុខាភិបាល ត្រូវចុះបង្រៀនពីរបៀប នៃការធ្វើតេស្ត ដើម្បីឲ្យតាមបណ្តាក្រុមហ៊ុនឯកជន ចេះប្រើប្រាស់ឧបករណ៍នេះដោយខ្លួនឯង ដែលនាំមកផលចំណេញច្រើន ទាំងការគ្រប់គ្រងបានលឿន និង ធ្វើឲ្យប្រជាពលរដ្ឋចេះការពារខ្លួន តាមរយៈការស្ម័គ្រចិត្តធ្វើតេស្តដោយខ្លួនឯង ហើយប្រសិនបើគាត់រកឃើញថា មានជំងឺ គាត់នឹងរត់ទៅរកពេទ្យ ដើម្បីព្យាបាលបានទាន់ពេលវេលា ជួយកាត់ផ្ដាច់បានការឆ្លងបន្ត៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


