ព័ត៌មានជាតិ
ផ្ទះ១ខ្នងឈើលើថ្មក្រោម ឆ្លងចរន្តអគ្គិសនីឆេះជិតអស់ទាំងស្រុង និងប្រាក់អស់ ១០ម៉ឺនបាត
ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នងធ្វើអំពីឈើលើថ្មក្រោមបានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះជិតអស់ទាំងស្រុង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមការឱ្យដឹងពីលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ថា ផ្ទះឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះអស់ទាំងស្រុង មានទំហំ៩ម៉ែត្រ កុណ ៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ម្ចាសផ្ទះ ឈ្មោះ ឯក រៀម ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីវ សារួន អាយុ៤៩ឆ្នាំ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញពីផ្ទះទៅរកបេះត្រកួន និងទៅរកស៊ី នៅសល់តែកូនស្រីម្នាក់មានផ្ទៃពោះ ដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង។ លុះដល់ភ្លើងបានឆាបឆេះពេញទំហឹងទើបដឹង និងស្រែកឱ្យប្រជាពលរដ្ឋអ្នកជិតខាង និងរថយន្តពន្លត់អគ្គីភ័យបានមកដល់ជួយអន្តរាគមន៍ពន្លត់ដោយប្រើឡានបាញ់ទឹកអស់១ឡានទើបរលត់ទាំងស្រុង។ ចំពោះមូលហេតុបង្កឱ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងនៅក្នុងផ្ទះជាន់លើ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ចំពោះការខូចខាតផ្ទះខូចខូចខាតអស់៧០% ទ្រព្យសម្បតិ្ត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនធំ និងឆេះអស់ប្រាក់ថៃចំនួន១០ម៉ឺបាត ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


