ព័ត៌មានជាតិ
គិតមកដល់ពេលនេះ មានកងកំលាំងអង្គភាពស៊ីម៉ាក់ ៩ នាក់ បានឆ្លងកូវីដ១៩
ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រីអង្គភាពស៊ីម៉ាក់ចំនួន៩នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន ៣ នាក់ ភ្នំពេញចំនួន ២ នាក់ និងនៅទិសខេត្តព្រះវិហារនៅក្នុងសហគមន៍ស្រអែមចំនួន ៥ នាក់។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងនៅព្រឹកនេះថា កងកំលាំងអង្គភាពស៊ីម៉ាក់ ក៏មិនខុសប្លែកពីកំលាំងជួរមុខដទៃទៀតដែរ ក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានប្រឈមមុខការឆ្លងវីរុសកូវីដ១៩។ ជាក់ស្តែងគិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រីអង្គភាពចំនួន៩នាក់បានឆ្លងជម្ងឺកូវីដ១៩ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់ ភ្នំពេញចំនួន២នាក់ និងនៅទិសខេត្តព្រះវិហារនៅក្នុងសហគមន៍ស្រអែមចំនួន៥នាក់។

ចំពោះបញ្ហាសុខភាពមន្ត្រីទាំង៩ នាក់ដែលឆ្លងកូវីដ មិនមានបញ្ហាអ្វីទេបានជាសះស្បើយដោយសារពួកគេបានឆ្លងកំរិតស្រាល ព្រោះបានទទួលការចាក់វ៉ាក់សាំងរួចរាល់។
លោកអគ្គនាយកបានបន្តទៀតថា អង្គភាពស៊ីម៉ាក់បានចាត់ចែងឱ្យមានក្រុមការងារប្រយុទ្ធប្រឆាំងកូវីដដែលមានភារកិច្ចគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាកូវីដពាក់ពន្ធ័មន្ត្រីក្នុងអង្គភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះ បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្របំរុងទុកជាមុន ក្នុងការទប់ទល់នឹងករណីមានការឆ្លងកូវីដចូលកំលាំងរបស់ខ្លួន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននិរន្តភាពប្រតិបត្តិការរបស់ខ្លួនជាប្រក្រតី បើទោះបីជាមានកំលាំងខ្លះរងផលប៉ះពាល់ក៏ដោយ ។
យុទ្ធសាស្ត្រទាំងនោះរួមមាន ការបំបែកកំលាំងប្រតិបតិ្តតូចៗស្ថិតនៅភូមិសាស្ត្រដាច់ៗពីគ្នា បែងចែកវេនប្រតិបតិ្តការ កាត់បន្ថយការចល័តកំលាំង យន្តការត្រួតពិនិត្យកំលាំងតាមប្រពន្ធ័អេឡិចត្រូនិច ។ក្នុងករណីមានការសង្ស័យចាត់វិធានការតេស្តរហ័សកំលាំងទាំងអស់ដែលពាក់ពន្ធ័ ញែកកំលាំងឱ្យរស់នៅដាច់ពីគ្នាជាដើម។

លោក អគ្គនាយកបានបញ្ជាក់ថា យុទ្ធសាស្ត្រទាំងនេះលំបាក ប៉ុន្តែត្រូវតែរៀនរស់នៅនិងប្រតិបត្តិការក្រោមការគំរាមកំហែងដោយកូវីដនេះជាពិសេសយកវិធាន៣ការពារនិង៣កុំ ជាឆ្អឹងខ្នងនៃអនុវត្តយុទ្ធវិធីក្នុងទប់ទល់កូវីដនេះ។
លោក អគ្គនាយកបានបញ្ជាក់ថា មន្ត្រីដែលឆ្លងជំងឺកូវីដទាំងអស់ក៏បានទទួលរបបឧបត្ថម្ភជាអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ករមួយបាវ៥០គីឡូក្រាម មី ត្រីខ និងថវិកា៤០មុឺនរៀល ព្រមទាំងព្រះរាជអំណោយព្រះមហាក្សត្រមានអង្ករ៥០គីឡូក្រាម មី ត្រីខ ឃីតមួយកញ្ចប់និងថវិកាចំនួន២០ម៉ឺនផងដែរ សម្រាប់ជាជំនួយទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូន។ ទន្ទឹមនឹងនេះអង្គភាពស៊ីម៉ាក់បានរក្សានូវរាល់របបឧបត្ថម្ភប្រចាំខែទាំងអស់ជាធម្មតាជូនបងប្អូនក្នុងកំឡុងពេលសំរាកព្យាបាលនិងចត្តាឡីសក្ត័៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


