ព័ត៌មានជាតិ
បិទផ្សារអង្គតាសោម រកឃើញអាជីវករ ៤៥ នាក់ ឆ្លងកូវីដ១៩
តាកែវ៖ គិតត្រឹមយប់ថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកលើក្រុមអាជីវករនិងប្រជាពលរដ្ឋផ្សារអង្គតាសោមចំនួន ៣២១ នាក់ លទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតកែវ។

លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់បានឱ្យដឹងថា គិតត្រឹមម៉ោង ៧នឹង២០នាទី យប់ថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកលើក្រុមអាជីវករ និងបងប្អូនប្រជាពលរដ្ឋផ្សារអង្គតាសោម ៣២១នាក់ គឺបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៤៥នាក់ ស្រី ២៨នាក់។
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលអភិបាលខេត្តតាកែវបានចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយកសំណាកបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករនៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ។
លោក អ៊ូច ភា អភិបាលខេត្តបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន។

អាជ្ញាធរខេត្តតាកែវសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជីវកម្មការលក់ដូរក្នុងផ្សារអង្គតាសោម និងបរិវេលាជុំវិញផ្សារទាំងអស់ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ចាប់ពីវេលាកម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារ ក្រោយអាជ្ញាធររកឃើញតំបន់ទីតាំងផ្សារជាកន្លែងមានការឆ្លងជំងឺកូវីដ១៩ បានប៉ះពាល់ផ្ទាល់និងប្រយោលជាច្រើននាក់។
ការសម្រេចបិទផ្សារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាល ដាលទៅតំបន់ផ្សេងៗទៀត៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


