ព័ត៌មានជាតិ
ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវរៀបចំឡើងតាមការគ្រោងទុក
បើគ្មានអ្វីប្រែប្រួលនោះទេ ការប្រឡងបាក់ឌុបឆ្នាំនេះនឹងត្រូវរៀបចំឡើង នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែកក្កដា នេះថា ការប្រឡងបាក់ឌុប នឹងត្រូវអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ សម្រាប់សាលារដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ២០២១។
ដោយឡែកសម្រាប់សាលាឯកជន និងត្រូវរៀបចំឡើង នៅថ្ងៃទី ២៥ ខែតុលា ដែលតម្រូវឱ្យរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ តាម រយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បីពិនិត្យនិងសម្រេច។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថាក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង។
ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បង្ហាញតួលេខបេក្ខជនដែលនឹងត្រូវប្រឡងឆ្នាំនេះនោះទេ ខណៈកាល ពីឆ្នាំមុន មានបេក្ខជនដែលបានដាក់ពាក្យប្រឡងប្រមាណជាង ១២ ម៉ឺននាក់៕

ដោយៈ ឡេង ដេត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់