ព័ត៌មានជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងត្រៀមទីទួលសុវត្ថិភាព ប្រសិនមានការហក់ឡើងទឹកទន្លេមេគង្គបន្ថែមទៀត
អាជ្ញាធរខេត្តត្បូងឃ្មុំ កំពុងបានត្រៀមរៀបចំទីទួលសុវត្ថិភាព ប្រសិនបើមានការរងគ្រោះដោយទឹកជំនន់ នៅក្នុងតំបន់ដែលប្រឈមប៉ះពាល់ដោយការជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅតាមជួរដងទន្លេមេគង្គ។
ដើម្បីត្រៀមទុកក្នុងជំលាសពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ប្រសិនបើទឹកទន្លេមេគង្គបន្តហក់ឡើងនៅពេលមុខទៀតនោះ ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំងទីទួលសុវត្ថិភាពក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលជាទីតាំងមួយដែលរៀបចំចាក់ដីដាំដើមឈើពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ ។

ក្នុងនោះការចុះពិនិត្យទីតាំងទីទួលសុវត្ថិភាពក្នុងឃុំទន្លេបិទនេះដែរ ឯកឧត្តម ជាមច័ន្ទ សោភ័ណ បានសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្នុងត្រៀមរៀបចំប្លង់លំនៅដ្ឋានបណ្តោះអាសន្ន ប្រព័ន្ធទឹក ភ្លើង បង្គន់អនាម័យ និងជាពិសេសនោះគម្លាតសុវត្ថិភាព ដើម្បីបញ្ចៀសពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការរស់នៅឲ្យបានផាសុខភាពល្អជៀសផុតពីជំងឺរាតត្បាតនានា។

សូមជម្រាបជូនថា ឯកឧត្តម ជាមច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នឹងត្រៀមរៀបចំទីតាំងទីទួលសុវត្ថិភាពមួយនេះ មានទំហំប្រមាណ១៥ហិចតា ដែលស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងតំបន់រងគ្រោះដោយសារទឹកជំនន់រួមមាន៖ នៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ជាដើម៕
អត្ថបទ ៖ ហុង ម៉េងហៀ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


