ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលមិនទាន់ចាក់វ៉ាក់សាំងបាន៦ខែមិនត្រូវអនុញ្ញាតឲ្យចាក់ដូសទី៣ទេ
ភ្នំពេញ ៖ មន្ត្រីនៃមន្ទីរពេទ្យព្រះអង្គឌួងបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅតាមក្រសួងស្ថាប័ននានាដែលមិនទាន់បានចាក់វ៉ាក់សាំងបាន៦ខែទេ មិនត្រូវអនុញ្ញាតឱ្យចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញឬដូសទី៣នោះទេ។
មន្ត្រីដដែលនោះបានបន្តថា នៅថ្ងៃស្អែកនេះមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅតាមក្រសួងស្ថានប័ននានាចាប់ពីអគ្គនាយករង អគ្គនាយករហូតដល់អនុរដ្ឋលេខាធិការនឹងត្រូវអញ្ជើញមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យពេទ្យព្រះអង្គឌួង។
មន្ត្រីរូបនោះបានបន្ថែមថា ជាទូទៅក្រុមគ្រូពេទ្យអនុវត្តទៅតាមការណែនាំរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានកំណត់ឱ្យចាក់ដូសទី៣ឬដូសជម្រុញបានលុះត្រាតែអ្នកចាក់នោះចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់បានពីរដូសរួចរាល់ហើយៗត្រូវមានគម្លាតពី៦ទៅ៨ខែទើបអាចចាក់បាន។

មន្ត្រីរូបនោះបានបញ្ជាក់ថា « ស្អែកនេះយើងនឹងពនិត្យមើលប័ណ្ណមន្ត្រីរាជការរបស់គាត់តើមកពីក្រសួងស្ថាប័នណា។ បន្ទាប់មកយើងនឹងពិនិត្យមើលកាតចាក់វ៉ាក់សាំងតើគាត់ចាក់បានប៉ុន្មានខែហើយបើបាន៦ទៅ៨ខែទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាក់បាន»។
មន្ត្រីនោះបានបន្ថែមទៀតថា ចំពោះអ្នកដែលនៅមិនគ្រប់ចំនួន៦ខែនោះចាក់ទៅក៏មិនបានប្រយោជន៍ដែរ ព្រោះពេលដែលយកកាត់គាត់ទៅស្កេនបញ្ចូលទៅក្នុងប្រព័ន្ធស៊ីស្ទែមក៏ប្រពន្ធមិនអនុញ្ញាតឱ្យដែរព្រោះយើងបានភ្ជាប់ស៊ីស្ទែមរួចរាល់ហើយ។
មន្ត្រីខាងលើបានបញ្ជាក់ថាចំពោះប្រជាពលរដ្ឋទូទៅមិនត្រូវបានអនុញ្ញាតឱ្យចាក់នៅមន្ទីរពេទ្យព្រះអង្គឌួងបានទេគឺចាក់សម្រាប់តែមន្ត្រីជាន់ខ្ពស់មកពីតាមស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះដែលចាក់ពីថ្ងៃទី១២រហូតដល់បំណាច់ខែសីហានេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជមរុញឬដូសទី៣ដល់ក្រុមជួរមុខ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅខេត្តចំនួន៧នៅជាប់ព្រំដែនកម្ពុជាថៃកាលពីថ្ងៃទី០៨សីហាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ពិសេសជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីដែលតា។
ក្រោយមកទៀតបានពង្រីកចាក់ដល់យោធិននិងប្តី ឬ ប្រពន្ធយោធិននិងមន្ត្រីរាជការតាមក្រសួងស្ថាប័ន មន្ត្រីនគរបាលនិងអ្នកសារព័ត៌មានផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


