Connect with us

ព័ត៌មានជាតិ

បង្ហើប​រឿងថៃ​បិទ​ច្រក​មិន​ឲ្យ​ខ្មែរ​នាំ​តាង៉ែន​ចូល ខ្លាចគ្មាន​កម្លាំង​ពលកម្ម​បេះ​តាង៉ែន​នៅ​ថៃ

បានផុស

នៅ

តាម​ទូរសព្ទ​ពី​ខេត្ត​បាត់ដំបង កសិករ​ដាំ​តាង៉ែន ឬ​មៀន​ប៉ៃលិន​ម្នាក់​បាន​ទម្លាយ​ពី​ដើម​ទង​ដែល​ថៃ​បិទ​មិន​ឲ្យ​នាំ​តាង៉ែន​ខ្មែរ​ចូល ដោយសារ​ថៃ​ប្រើ​យុទ្ធសាស្ត្រ​ទប់​ការពារ​ខ្លាច​ខ្វះ​កម្លាំង​ពលកម្ម​ពី​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​ធ្វើការ​នៅ​ចម្ការ​តាង៉ែន​ឲ្យ​ថៅកែ​ថៃ។

លោក ឌីន ដែន កសិករ​ដាំ​តាង៉ែន​នៅ​ខេត្ត​បាត់ដំបង​ប្រាប់​ថា ច្រក​មិន​បិទ​ទេ​គឺ​ថៃ​បិទ​តែ​មៀន​ប៉ៃលិន​ខ្មែរ​មិន​ឲ្យ​ចូល​តែ​ប៉ុណ្ណោះ តែ​ដំណាំ​ផ្សេង​ៗ​អាច​ចេញ​ចូល​បាន។ មូលហេតុ​គឺ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​និង​ប្រទេស ដោយសារ​ឆ្នាំ​នេះ​មៀន​ប៉ៃលិន​ខ្មែរ​អំណោយ​ផល ផ្ដល់​ផល​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបថតផ្តល់ដោយ​លោកឌីន ដែន

កសិករ​រូប​នេះ​បញ្ជាក់​ថា ថៃ​បិទ​តែ​ដំណាំ​តាង៉ែន​ខ្មែរ​ទេ តែ​ដំណាំ​ផ្សេង​ទៀត​អាច​ចូល​ថៃ​បាន​ តើ​មក​ពី​មូលហេតុ​អ្វី? ខាង​ថៃ​ខ្លាច​មៀន​ខ្មែរ​ផល​ច្រើន នាំ​ពលករ​ខ្មែរ​ចេញ​មក​គ្មាន​កម្លាំង​បេះ​នៅ​ថៃ។ អីចឹង​ថៃ​ប្រើ​យុទ្ធសាស្ត្រ​ទប់ ដើម្បី​បំបាក់​ទឹក​ចិត្ត​កសិករ​ ពីព្រោះ​អ្នក​បេះ​មៀន​នៅ​ថៃ​សុទ្ធ​តែ​ជា​ពលករ​មក​ពី​ខ្មែរ​ទាំង​អស់។

កសិករ​រូប​នេះ​បន្ត​ថា ពេល​តាង៉ែន​ខ្មែរ​ចាល់​លក់​អត់ចេញ កសិករ​គ្មាន​កម្លាំង​អាច​កាប់​ដើម​ចោល កុំ​ឲ្យ​ឃើញ​ទើស​មុខ ចឹង​ទេ​ខាង​ថៃ​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ​ដើម្បី​បំបាក់​ទឹកចិត្ត​កសិករ​ខ្មែរ​តែ​ម្ដង។

កសិករ​ដដែល​រូប​នេះ​បន្ត​ថា ពីរ​ទៅ​បី​​ឆ្នាំ​ទៀត មៀន​ប៉ៃលិន​ខ្មែរ​អាច​ខ្លាំង​ជាង​ថៃ ដោយសារ​ខាង​ថៃ​គ្មាន​ពលកម្ម​ទេ ក្រៅ​ពី​ប្រើ​កម្លាំង​ពលករ​មក​ពី​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​នាក់។

ពេល​កម្ពុជា​ថ្មី​សាកសួរ​ក្រៅពី​ទីផ្សារ​ថៃ​អាច​លក់​ក្នុង​ស្រុក​បានទេ កសិករ​រូប​នេ​ះឆ្លើយថា ចំនួន​រាប់​តោន​ឯណោះ តម្រូវការ​នៅក្នុង​ស្រុក​តិចតួចណាស់​គឺ​មាន​តែពឹង​ទីផ្សារ​ក្រៅ​ជាពិសេស​ថៃ ដែលទិញ​ពីខ្មែរ​នាំ​ទៅលក់​បន្ត​ទៅ​ចិន​ដែលជា​ទីផ្សារ​ធំ។

ទាក់ទង​មន្ត្រី​ដែល​ចុះ​ទៅ​ជួយ​ដោះស្រាយ​ការ​កកស្ទះ​តាង៉ែន​ ​កសិករ​ដដែល​រូប​នេះ​បញ្ជាក់​ថា គ្មាន​សង្ឃឹម​នោះ​ទេ មន្រ្តី​បាន​ត្រឹមតែ​សន្យា តែ​ភាគរយ​ដោះស្រាយ​ចេញ​ស្ទើរ​តែ​គ្មាន។

​ក្រសួង​កសិកម្ម​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក៏​ប្រកាស​​ឲ្យ​កសិករ​ខ្មែរ​បង្វែរ​ផ្លែ​តាង៉ែន​ដែល​ចាល់​មក​ច្រក​ព្រំដែន​វៀតណាម​វិញ ប៉ុន្តែ​កសិករ​ជា​ម្ចាស់​ចម្ការ​តាង៉ែន​លោក​ឌីន ដែន​ ចោទ​ជា​ចម្ងល់​ថា “ដឹក​ទៅ​ច្រក​វៀតណាម​តើ​ឲ្យ​ថៅកែ​ណា​ ឬ​គ្រាន់​តែ​ប្រកាស​ឲ្យ​តែ​បាន​ទេ?”។

ក្រុម​ឈ្មួញ​និង​កសិករ​អ្នកដាំដំណាំតាង៉ែនហៅ (មៀនប៉ៃលិន) ជាច្រើន​ថ្ងៃ​មក​នេះ បាន​យក​រថយន្ត​ជាច្រើន​គ្រឿង​ទៅ​បិទ​នៅ​ច្រក​ទ្វារអន្តរជាតិដូង​ ដើម្បីសុំឲ្យអាជ្ញាធរ​ជួយ​ដោះស្រាយ ក្រោយ​អាជ្ញាធរ​ថៃ​បិទ​មិន​ឲ្យ​នាំ​តាង៉ែន​​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ។

ដំណាំ​តាង៉ែន​ជា​ដំណាំ​យុទ្ធសាស្រ្ត​មួយ​របស់​កសិករ​តាម​ព្រំដែន​ថៃ​ ជាពិសេស​នៅ​ខេត្ត​ចំនួន ៣ មាន​ប៉ៃលិន បាត់ដំបង បន្ទាយ​មានជ័យ ដែល​មាន​ការ​ដាំ​ដុះ​រាប់​ម៉ឺន​ហិតា។ ដំណាំ​តាង៉ែន​ឬ​មៀន​ប៉ៃលិន មាន​ទីផ្សារ​ធំ​បំផុត​គឺ​ទៅប្រទេស​ថៃ ខណៈ​តាម​ប្រភព​កសិករ​មាន​រោងចក្រ​ចិន​មួយ​បាន​សាង់សង់​នៅ​ខេត្ត​បាត់ដំបង ដើម្បី​កែច្នៃ​នាំ​តាង៉ែន​ទៅ​ចិន​ផ្ទាល់។ តែ​ដោយសារ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយរវាង​រដ្ឋាភិបាល​ខ្មែរ និង​ចិន លើ​ភូគាមអនាម័យ ទើប​រោងចក្រ​ចិន​ដែល​សង់​រួច​នេះ មិន​ទាន់​ដំណើរការ​នៅ​ឡើយ។

ក្រសួង​កសិកម្ម​បាន​កំណត់​អាទិភាព ក្នុង​ការ​នាំ​មៀន​ប៉ៃលិន​ទៅ​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​ស្រស់។ មៀន​ប៉ៃលិន ជា​ផលិតផល​ផ្លែឈើ​កំពុង​ដាំដុះ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ បើ​អាច​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន​ ​អាច​រក​ចំណូល​មួយ​ឆ្នាំ​ជាង ២០០ លាន​ដុល្លារ។ យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​ នៅជជែកគ្នា​នៅ​ឡើយ មិន​ទាន់​សម្រេច​កិច្ច​ព្រមព្រៀង​គ្នា​នៅ​ឡើយ។

បច្ចុប្បន្ន​មៀន​ប៉ៃលិន​មាន​ដាំដុះ​ភាគច្រើន​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ផ្នែក​ខ្លះ​នៃ​ខេត្តព្រះវិហារ។ គិត​ត្រឹម​ចុងឆ្នាំ ២០២០ នៅ​ទូទាំង​ប្រទេស​មាន​ផ្ទៃដី​ដាំដុះ​ប្រមាណ ១៤ ៥០០ ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូលផល​មាន​ជាង ១១ ៥០០ ហិកតា ដោយ​ជា​មធ្យម​ក្នុង ១ ហិកតា​ផ្តល់​ផល​ជិត ១៧ តោន។ បរិមាណ​ផល​ដែល​ទទួល​បាន​មាន​ប្រមាណ​ជិត ២០ ម៉ឺន​តោន​ក្នុង​នោះ​ការនាំចេញ​សម្រេច​បាន​ប្រមាណ ១០២ ពាន់​តោន ដោយ​មាន​តម្លៃ​ប្រហែល​ជិត ១០០ លាន​ដុល្លារ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម