ព័ត៌មានជាតិ
ចាប់ផាកពិន័យបុរសម្នាក់ ១លានរៀល ក្រោយល្មើសបម្រាមទៅលេងទឹក ថ្មភ្នំចំបាប់
អ្នកទៅលេងទឹករណ្តៅ ថ្មភ្នំចំបាប់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ផាកពិន័យជាទឹកប្រាក់១លានរៀល កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញនេះ។ កាលពីសប្តាហ៍មុន អាជ្ញាធរបានហាមឃាត់បណ្តោះអាសន្ន មិនឱ្យភ្ញៀវទេសចរ ពិសេសយុវជនទៅកម្សាន្តនៅ ទឹករណ្តៅថ្មភ្នំចំបាប់ ទៀតទេ ក្នុងករណីអប់រំមិនស្តាប់ នឹងចាត់វិធានការផ្លូវច្បាប់។ ទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

លោក ភួន ឈីម អភិបាលអភិបាលស្រុកបាទី បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ ចុះអនុវត្តវិធានការរដ្ឋបាល ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងផាកពិន័យចំពោះ អ្នកមកកំសាន្តនៅទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី មិនគោរពបម្រាមគោចរ របស់អាជ្ញាធរ ពិន័យជាអន្តរកាលណ៍នូវទឹកប្រាក់ម្នាក់ ១.០០០.០០០រៀល(មួយលានរៀលគត់)កាលពីថ្ងៃទី១៥ ខែសីហា។

កាលពីថ្ងៃទី១០ ខែសីហានេះ អភិបាលស្រុកបបាទីបានចុះពិនិត្យទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ និងបានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅទីនេះ ផ្អាក ឬឈប់មក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវជំងឺងឺកូវីដ១៩ និងបំឡែងថ្មី Delta និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍គឺហាមឃាត់បិទ កន្លែងទេសចរណ៍ និងកន្លែងកម្សាន្ត ការជួបជុំប្រមូលផ្តុំគ្នា។
ក្នុងករណី អាជ្ញាធរធ្វើការណែនាំហើយ មិនគោរពតាម និងអនុវត្តការផាកវិន័យអន្តរកាល ទៅតាមច្បាប់។
កន្លងមកអាជ្ញាធរបានហាមឃាត់រួចហើយ មិនឱ្យបងប្អ្អូនប្រជាពលរដ្ឋ ដែលទៅទស្សនារណ្តៅថ្មភ្នំចំបាប់ចុះងូតទឹកឡើយ ព្រោះសង្ស័យទឹកល្អាងនេះអាចប៉ះពាល់ដល់សុខភាព៕
ប្រភព៖រដ្ឋបាលស្រុកបាទី



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


