ព័ត៌មានជាតិ
៧ខែឆ្នាំនេះ CMAC បានរំដោះ ផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ជាង៦០លាន ម៉ែត្រការ៉េ
គិតត្រឹម រយៈពេល៧ខែ ឆ្នាំ២០២១នេះ CMAC បានធ្វើការរំដោះផ្ទៃដី ចម្ការមីននិ ងចម្ការគ្រាប់ ជាង៦០ លានម៉ែត្រការ៉េ និងរុករកឃើញ និងកម្ទេចចោល គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាង៣ម៉ឺនគ្រាប់។
ថ្លែងក្នុងកិច្ចប្រជុំ ក្រុមការងារCMAC ស្តីពី វឌ្ឍនភាពប្រតិបត្តិការ និងការគ្រប់គ្រងប្រចាំឆមាសទី១ ឆ្នាំ២០ ២១ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកCMAC បានឲ្យដឹងថា លទ្ធផល កិច្ចប្រតិបត្តិការ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អង្គភាពCMAC បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបានលទ្ធផល គួរជាទីមោទនៈ។
ក្នុងនោះ យើងបានធ្វើការ រំដោះផ្ទៃដីចម្ការមីន /និងចម្ការគ្រាប់ សរុបចំនួន៦៤.៥៦២.៥៣៩ ម៉ែត្រក្រឡា ស្មើនឹង៩៨,៦០% នៃផែនការ៧ខែ ក្នុងឆ្នាំ២០២១ និងរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ គ្រប់ប្រភេទ សរុបចំនួន៣១.៦៦៥គ្រាប់។
លោកអគ្គនាយកCMAC បានបន្តថា ទន្ទឹមនឹងនេះ យើងក៏បានធ្វើការអប់រំ យល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមដល់ក្រុមគោលដៅ បានចំនួន៨.៩៩៧លើក ស្មើនឹង៣០០.៤៣០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋ ចូលរួមសរុប ចំនួន៦០ម៉ឺននាក់។ ជាមួយគ្នានេះ ក្នុងន័យពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់អង្គភាពផងនោះ នៅដើមឆ្នាំ២០២១នេះ អង្គភាពបានខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដផងដែរ។
បើតាម អគ្គនាយកCMAC ទោះបីជាស្ថិត ក្នុងស្ថានភាពដ៏លំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ អង្គភាពមានលទ្ធភាពបន្ដកៀគរជំនួយ និងអនុវត្តគម្រោងកម្មវិធីនានា សរុបចំនួន ៤៣គម្រោង។ ក្នុងនោះ គម្រោងកំពុងដំណើរការ មានចំនួន២៣គម្រោង គម្រោងកំពុងចរចា មានចំនួន១០គម្រោង គម្រោងដែលរំពឹងទុក មានចំនួន៤គម្រោង។
លោកអគ្គនាយកCMAC បានបញ្ជាក់ថា ជារួមស្ថានភាពហិរញ្ញវត្ថុ របស់អង្គភាពទាំងមូល ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ អាចដំណើការបាន និងមិនប៉ះពាល់ដល់ កម្លាំងប្រតិបត្តិការឡើយ ទោះបីគម្រោងមួយចំនួន មានការយឺតយ៉ាវខ្លះក៏ដោយ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


