ព័ត៌មានជាតិ
អាជ្ញាធរភ្នំពេញ សម្រេចចិត្តផ្អាកចរាចរ ផ្លូវលេខ ៦១៤ រយៈពេល១ខែ
ដើម្បីឲ្យការដ្ឋានដាក់បណ្តាញលូផ្លូវលេខ ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខ៦១៤ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកទទួលបានជោគជ័យ ដោយគ្មានការរំខាន អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរជាបណ្ដោះអាសន្ននៅផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ ហើយការបិទផ្លូវធ្វើចរាចរនេះ នឹងធ្វើឡើងក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ ដោយហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងអធ្យាស្រ័យ។

មន្ត្រីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ខណៈនេះ គឺក្រុមការងាររបស់ចៃការជប៉ុន បាននិងកំពុងដំណើរការ ការដ្ឋានដាក់បណ្តាញលូផ្លូវលេខ ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខ៦១៤ ក្នុងខណ្ឌទួលគោក ហើយដោយសារផ្លូវលេខ ២៨៧ មានទទឹងផ្លូវតូចចង្អៀត ការដ្ឋានបានសម្រេចបិទការធ្វើចរាចរជាបណ្ដោះអាសន្ននៅផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ មានរយៈពេល ១ខែ ដោយចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។



គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១. ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២. ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣. សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤. តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹក នៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង១ ព្រះគន្លង២ និងផ្សារចាស់។ ៥. ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ សម្ដេច ស ខេង ណែនាំ ឱ្យក្រុមការងារខិតខំផ្សាភ្ជាប់ការងារនឹងជីវភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


