ព័ត៌មានជាតិ
៨ខែឆ្នាំនេះខ្យល់កន្ត្រាក់ និងរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់ ព្រមទាំងរលំ និងប៉ះពាល់ផ្ទះសម្បែងជាង ៧,០០០ខ្នង នៅទូទាំងប្រទេស។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញានេះថា រយៈពេល៨ខែនេះខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៧៩លើក បណ្តាលឱ្យរលំផ្ទះចំនួន ៨៣៧ខ្នង របើកដំបូលផ្ទះចំនួន ៦,៥៦៦ខ្នង សាលារៀន៣៧ខ្នង តូបផ្សារ ១០៩តូប អគាររដ្ឋបាល ២២ខ្នង ស្លាប់មនុស្ស៥នាក់ និងរបួស៦៧នាក់។
លោកបានបន្តទៀតថា ដោយឡែកគ្រោះរន្ទះបាញ់ក្នុងរយៈពេល៨ខែនេះ បានកើតឡើងចំនួន៨៥លើក បណ្តាលឱ្យខូចផ្ទះចំនួន៧ខ្នង ស្លាប់មនុស្ស៦៧នាក់ របួស៤២នាក់ និងងាប់គោក្របី៤០ក្បាល។

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា បង្កឱ្យផ្ទៃមេឃអួរអាប់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបានក្រើនរំលឹកដល់ខេត្តមួយចំនួនមានជាអាទិ៍ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ ផ្ទៃមេឃអួរអាប់មានពពកអ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទៈខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ។ ភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


