ព័ត៌មានជាតិ
ផ្សារសាមគ្គី ត្រូវបិទមួយសប្តាហ៍ បន្ទាប់អាជីវករជិត១០០នាក់ ឆ្លងជំងឺកូវីដ
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះថា រដ្ឋបាលក្រុងសៀមរាប សម្រេចបិទផ្សារសាមគ្គី ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺគិតចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី២០ ខែ កញ្ញា បន្ទាប់ពីមានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជិត១០០នាក់ ទាំងស្រីទាំងប្រុស។
សូមរំលឹកផងដែរថា ករណីផ្ទុះខ្លាំងនៅផ្សារសាមគ្គី ហើយបានធ្វើតេស្តយកសំណាក អាជីវករផ្សារសាមគ្គីចំនួន៤៥៥នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៦នាក់។ បើតាមការប្រាប់ឲ្យដឹងពីក្រុមគ្រូពេទ្យ របស់រដ្ឋបាលខេត្តសៀមរាប នៅកន្លែងយកសំណាក ក្នុងផ្សារសាមគ្គី នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះបានប្រាប់កម្ពុជាថ្មីយើងឲ្យដឹងថា ក្រុមគ្រូពេទ្យអាវសរ បានធ្វើតេស្តយកសំណាកលើអាជីវករ ផ្សារសាមគ្គីចំនួន៣៨៧នាក់ ក្នុងនោះស្រី៣៦៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត យកសំណាក់រកឃើញចំនួន៥៦នាក់ ក្នុងនោះស្រី៣៨នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល ចំណែកឯអ្នកអវិជ្ជមានឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ។


នៅថ្ងៃនេះ គ្រូពេទ្យនៅតែធ្វើតេស្តយកសំណាកបន្តទៀត ដូច្នេះហើយសូមបងប្អូនអាជីវករផ្សារសាមគ្គីអ្នក ដែលមិនទាន់បានធ្វើតេស្តយកសំណាក អញ្ជើញមកយកសំណាកនៅផ្សារសាមគ្គីបន្តទៀត៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



