ព័ត៌មានជាតិ
កំពុងសម្រាកព្យាបាលនៅពេទ្យ តារាសម្តែងម្នាក់ ឲ្យអ្នកចូលចិត្តដើរលេងតាមព្រៃភ្នំ ប្រុងប្រយ័ត្ន
ភ្នំពេញ៖ ទស្សនិកជនបានដឹងហើយថាតារាសម្តែងមាឌធំដំបងសម្បូរសាច់ដុំលោក អ៊ុន សិទ្ធា កំពុងធ្លាក់ខ្លួនឈឺដោយសម្រាកព្យាបាលនៅមន្ទីពេទ្យមានរយ:ពេលយូរថ្ងៃមកហើយ។

បើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនលោក អ៊ុន សិទ្ធា ពេលនេះលោកមានជំងឺរហូតដល់ទៅ៤ប្រភេទកើតឡើងក្នុងពេលតែមួយ។ ដោយជំងឺរបស់លោក អ៊ុន សិទ្ធា មានដូចជា ជំងឺគ្រុនឈាម,គ្រុនចាញ់ រលាកក្រពះនិងពោះវៀន។
សួរនាំទាក់ទងនឹងអាការ:ជំងឺក្រោយពេលចូលព្យាបាលត្រូវបានលោក អ៊ុន សុទ្ធា ប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិចថារហូតមកទល់ពេលនេះអាការ:ជំងឺបានធូរស្រាលប្រមាណ៦០ភាគរយហើយ។
លោកថា នេះជាសារមួយសម្រាប់បងប្អូនដែលចូលចិត្តដំណេីរកម្សាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ។

តារាសម្តែង អ៊ុន សិទ្ធាបន្តទៀតថា”សូមបងប្អូនប្រុងប្រយ័ត្នការពារខ្លួន(មូសខ្លា)ដោយពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង គ្រុនចាញ់ផង និងរលាកក្រពះពោះវៀនទៀតទេីបតែបានធូរ៦០%ទេ។ ដូច្នេះដូចខ្ញុំបានបញ្ជាក់ខាងលើរួចហើយសូមប្រុងប្រយ័ត្នផង “។
លោក អ៊ុន សិទ្ធា បាននិយាយបន្ថែមដែរថាអ្វីដែលកើតឡើងនេះក៏ដោយសារការធ្វេសប្រហែសរបស់លោកទេីបមានជំងឺបែបនេះ។ម្យ៉ាងពេលដែលលោ កធ្វើទុក្ខញាក់ម្តងៗឃេីញអស់ហេីយម៉ែឪហេតុនេះ សូមសូមថែរក្សាសុខភាពទាំងអស់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


