ព័ត៌មានជាតិ
ជលផលខេត្តស្ទឹងត្រែង ដកហូតឧបករណ៍ និងអប់រំ ធ្វើកិច្ចសន្យាជនល្មើសនេសាទជាង ១ពាន់នាក់
នាយខណ្ឌជលផលខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានបញ្ជាក់ថា រយៈពេល ១៥០ថ្ងៃ ក្នុងរដូវបិទការធ្វើនេសាទ កម្លាំងជំនាញខណ្ឌជលផល បានចុះល្បាតជិត ១០០លើក ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ និងអប់រំ ព្រមទាំងឱ្យអ្នកនេសាទ ធ្វើកិច្ចសន្យា ជាង ១,០០០នាក់។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១នេះថា ក្នុងរដូវបិទនេសាទ ឆ្នាំ២០២១នេះ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍ បានចុះល្បាតសង្កេតឃើញថា ប្រជាអ្នកនេសាទបានចូលរួមអនុវត្តបានល្អជាងឆ្នាំកន្លងទៅ ក្នុងការចូលរួមអភិរក្សត្រីមេពូជ។
លោកបន្តថា ជាមួយគ្នានេះ ក្រុមឆ្នាំ និងសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយប្រជាសហគមន៍នេសាទ បានអប់រំប្រជានេសាទចំនួន ៤៧៧នាក់ ដែលប្រើឧបករណ៍មងបណ្តែតក្នុងអន្លងអភិរក្ស ក្នុងរដូវបិទនេសាទ។ ព្រមានដោយធ្វើកិច្ចសន្យា ចំពោះអ្នកនេសាទដែលនៅតែបន្តនេសាទនៅក្នុងរដូវបិទនេសាទចំនួន ២២៦នាក់ និងធ្វើកិច្ចសន្យាចំពោះអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់ចំនួន ៣២នាក់។

លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចបាន កសាងសំណុំរឿងទៅតុលាការចំនួន ០៥ករណី ទាក់ទងនឹងបទល្មើសនេសាទ ឧបករណ៍ឆក់ត្រី។ ដកហូតមងបណ្តែតដែលលួចនេសាទនៅក្នុងរដូវបិទនេសាទ និងតំបន់អភិរក្សសត្វផ្សោតបានប្រវែងប្រមាណ ២៥,៨០០ ម៉ែត្រ និងសន្ទូររនងចំនួន ៧៩០ផ្លែ។ រឹបអូសស្បៃមុងប្រវែង ៣,៤៩០ម៉ែត្រ លបប្រើស១០០ ប្រវែង ២៣០ម៉ែត្រ និងសាច់អួនប្រវែង ៦៧០ម៉ែត្រ
ជាមួយគ្នានេះ សមត្ថកិច្ចព្រមទាំង ដកហូតក្បាលឆក់ ត្រី០៣គ្រឿង អាគុយ ០៣គ្រឿង ទូក-ម៉ាស៊ីន ០៦គ្រឿង លប ៦៣គ្រឿង របាំងព្រួល ៦០ម៉ែត្រ ថ្នងដងត្រី ០៤គ្រឿង ដាយ ០១មាត់ ប្រវែង ១៥ម៉ែត្រ លូស្បៃមុង ១២មាត់ និងបំផ្លាញបង្គោល ២០០ដើម។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១តុលានេះទៅ ជារដូវបើកឱ្យធ្វើនេសាទវិញហើយ ទន្ទឹមគ្នានេះខណ្ឌជលផលបានអំពាវនាវបងប្អូនប្រជាអ្នកនេសាទទាំងអស់ បន្តការពារត្រីមេពូជ ដោយនាំគ្នាគោរពច្បាប់ជលផល មិនធ្វើនេសាទក្នុងអន្លងអភិរក្ស និងតំបន់ហាមឃាត់ មិនប្រើឧបករណ៍នេសាទខុសច្បាប់ដែលបង្កផលប៉ះពាល់ពពួកត្រីជិតផុតពូជ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


