ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះលក់កង់ នៅជាន់ទី១ មួយកន្លែង នៅសង្កាត់អូរឬស្សី៣ ទាំងយប់
ផ្ទះលក់កង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅចំណុចជាន់ទី១ នៃលំនៅឋាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយផ្លូវលេខ ១៨២ ក្នុងសង្កាត់អូឬស្សីទី ៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងចេញជាអណ្តាតភ្លើង លាយលំជាមួយផ្សែង ហ៊ុយចេញពីផ្ទះប្រជាពលរដ្ឋជាន់ទី ១។ ពេលនោះក្រុមពលរដ្ឋក្បែរនោះ ក៏បានជួយគ្នាជួយជះទឹក និងយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់។ ប៉ុន្តែដោយសារស្ថានភាពភ្លើងឆាប់ឆេះខ្លាំងពេក ទើបប្រជាពល រដ្ឋទប់ស្កាត់មិនបាន ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញអគ្គីភ័យ រួមជាមួយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្រោយការខិតខំអន្តរាគមន៍ប្រមាណ ១ម៉ោងរួចមក អណ្តាតភ្លើងក៏ត្រូវរលត់សូន្យសុង ១០០ភាគរយ។
ក្នុងករណីអគ្គីភ័យនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣រថយន្ត ប្រើប្រាស់ទឹកអស់៦ឡាន ទើបអគ្គីភ័យរលត់ទៅវិញ។ ចំពោះការខូចខាត គឺឆាប់ឆេះសម្ភារៈខាងក្នុងជាន់ទី ១ អស់ទាំងស្រុង និងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែកចំពោះមូលហេតុ នៃការឆាបឆេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ៖ លីហេង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


