ព័ត៌មានជាតិ
តើការប្រព្រឹត្តមិនគប្បីដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី មានទោសដូចម្ដេច?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយការប្រព្រឹត្តណាមួយមិនគប្បីដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមានទោស។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ ស្ដីអំពី “ការប៉ះពាល់ដល់សាសនារបស់រដ្ឋ” ផ្នែកទី១ “បទល្មើលប៉ះពាល់ដល់ព្រះពុទ្ធសាសនា” មាត្រា ៥០៨ “បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា។
ចំពោះបទល្មើស មាត្រា ៥១៦ ស្តីអំពី “បទប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី” បានចែងថា ការប្រមាថដូចបញ្ញត្តក្នុងកថាខណ្ឌទី១ នៃមាត្រា ៥០២ (បទប្រមាថ) នៃក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី តាជី នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ ក្នុងឱកាសនៃការបំពេញមុខងារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ទៅ ១សែនរៀល។
គួរបញ្ជាក់ថា មាត្រា ៥០២ ស្ដីអំពី “បទប្រមាថ” បានចែងថា ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬបុគ្គលទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយថ្ងៃ ដល់ ប្រាំមួយថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់ ១សែនរៀល។
សរុបមកបទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


