អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញាបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥
Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញាបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥

បានផុស

នៅ

ក្រោមការដំឡើងស្លាក និងធ្វើការផ្សព្វផ្សាយអប់រំ អំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីម្សិលមិញនេះ អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញាបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ អភិបាលខេត្តបាត់ដំបង​បាន​លើកឡើងថា ​ក្រោយ​បញ្ចប់សង្គ្រាម​ស៊ីវិល​ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ពី​រាជរដ្ឋាភិបាល​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ​បាន​បន្សល់ទុក​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ ដែល​ខ្លះ​កប់​នៅ​ក្នុង​ដី​ និង​មួយចំនួនទៀត​ ត្រូវបាន​ពលរដ្ឋ​ប្រមូល​ទុក​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាកសិករ​ជា​បន្តបន្ទាប់​ នៅតាម​ដំបន់​ស្រែចម្ការ​ ដែល​វា​ជា​ឧបសគ្គ​ក្នុង​ដំណើរការ​ស្ដារ​កសាង ​និង​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ ដែល​ជា​កត្តា​គំរាមកំហែង​ មកលើ​អាយុជីវិត​មនុស្ស​សត្វ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។

​ការលើកឡើង​របស់លោក​អភិបាលខេត្ត​បែបនេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​លើក​ដំឡើង​ស្លាក​ផ្សព្វផ្សាយ​អប់រំ​ផ្តល់​ការយល់ដឹង​ពី​គ្រោះថ្នាក់ ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ នៅ​ក្នុង​តំបន់​ព្រំដែន​ស្រុក​កំរៀង ​កាលពី​ថ្ងៃទី​២​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​ថ្មីៗ​នេះ​។

​ក្នុងនោះ​លោក​បានបញ្ជាក់​បន្ថែមថា តាម​ការសិក្សារ​ស្រាវជ្រាវ​គ្រាប់​យុទ្ធភណ្ឌ​ដែល​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ ដែល​នៅសល់​ក្នុង​តំបន់​ដែល​សង្ស័យ​មាន​ គ្រាប់មីន​សរុប​ទូទាំង​ខេត្ត​ មាន​ចំនួន​ប្រមាណ​១១.០០០​ហិកតា​ទៀត​ ចាំបាច់​ត្រូវ​បន្ត​បោសសម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥​ជា​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥​។

​លោក ​លី ធុជ ​ទេសរដ្ឋមន្ដ្រី​អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​កម្ពុជា​ បាន​ថ្លែង​ដែរ​ថា បេសកកម្ម​សំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ ជាការ​ងារ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ខិតខំ​ប្រឹងប្រែង​ និង​ដោះស្រាយ​​ក្នុងការ​បោសសំអាត​ឲ្យ​អស់​តាម​ការគ្រោងទុក​ ដោយ​តាមរយៈ​គ្រាប់​យុទ្ធភណ្ឌ​នេះហើយ​ បាន​បង្ក​ជា​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​ប្រជាកសិករ​ បាន​បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​និង​ពិការ​ជាដើម​។ លោក​បន្ត​បញ្ជាក់ថា ​ខេត្តបាត់ដំបង​ជា​ខេត្ត​គោលដៅ​មួយ​ ដែល​ត្រូវខិតខំ​បន្ត​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​ ដែល​កប់​នៅក្នុង​ដី​តាមរយៈរាជរដ្ឋាភិបាល​បាន​ខិតខំ​កៀរគរ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ជំនាញ​ពី​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​ ដើម្បី​ដោះស្រាយ​លយ​លើ​បញ្ហា​គ្រាប់មីន​នៅ​ទូទាំង​ខេត្ត​ ដែល​ប្រឈម​ក្នុងប្រទេស​កម្ពុជា​យើង​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

លី​គ​អេឡិចត្រូនិក​អាជីព 2022 MPL-KH Pro League រកឃើញ​ក្រុម​ឡើង​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅលើ​ផ្លូវ​៣K នា​ថ្ងៃ​ទី២៧នេះ ចាប់​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​បញ្ចប់​ការជួស​ជុល​

បច្ចេកវិទ្យា៣ ម៉ោង មុន

iPhone ដំណើរការមុខងារ ដោះសោទ្វារបន្ទប់សណ្ឋាគារ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ត្រឹមស្លៀកពាក់ស្ដើងឃើញសាច់ក្នុងតិចៗសោះ តារាកូរ៉េ ៥រូបនេះ ឡើង Hot

ព័ត៌មានជាតិ៦ ម៉ោង មុន

ការស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ​DBST សម្រេចបាន ៧៥%​ហើយ គ្រោង​នឹង​បញ្ចប់​ក្នុង​ខែកុម្ភៈនេះ

Sokha Hotels

ព័ត៌មានពេញនិយម