ព័ត៌មានជាតិ
គ្រោងបង្កើតស្ថានីយសាកអាគុយ លើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
ផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុដែលកំពុងដំណើរការស្ថាបនា ខាងរដ្ឋាភិបាលគ្រោងមានការជជែកជាមួយក្រុមហ៊ុនសាងសង់លើការបំពាក់ស្ថានីយសាកអាគុយបន្ថែម ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដែលរដ្ឋាភិបាលប្រកាសគាំទ្រក្នុងការកាត់បន្ថយការបំភាយឧស្ម័នក្នុងបរិយាកាស។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) ដែលត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមាន ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

លោករដ្ឋមន្រ្តី គ្រោងជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ ដើម្បីបន្ថែមស្ថានីយសាកអាគុយ ដើម្បីសម្រួលការប្រើប្រាស់រថយន្តអនាគតនេះ។
“ក្រៅពីស្ថានីយចាក់សាំង គួរបញ្ចូលស្ថានីយសាគអាគុយបន្ថែម ខាងក្រសួងគ្រោងជួបជជែកជាមួយខាងក្រុមហ៊ុនដើម្បីសម្រួលការប្រើប្រាស់រថយន្តសាកអាគុយនៅកម្ពុជា។ គម្រោងបង្កើតស្ថានីយសាកអាគុយ ក្រុមហ៊ុនឯកជនអាចធ្វើការជាមួយរដ្ឋាភិបាល ឬអាចវិនិយោគដោយផ្ទាល់”។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្នមានរថយន្តដើរថាមពលអគ្គិសនី (Evs) តែ ៤២ គ្រឿងប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួង។ រដ្ឋាភិបាលបានលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដោយបន្ថយពន្ធជាងពាក់កណ្តាល បើធៀបរថយន្តប្រើប្រាស់សាំងដែលនាំចូលមកលក់ក្នុងស្រុក។
រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រថយន្តដើរដោយថាមពលអគ្គីសនី នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
គម្រោងផ្លូវល្បឿនលឿនដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៣ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅលើកំណាត់ផ្លូវនេះ មានរៀបចំតំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣ កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន ៤ កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
បើតាមលោករដ្ឋមន្រ្តីក្រសួងសាធារណការ ក្រៅពីគម្រោងក្នុងការបំពាក់ស្ថានីយសាកអាគុយនៅលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ ក្រសួងក៏គ្រោងជជែកជាមួយភាគី JICA ដើម្បីបំពាក់ស្ថានីយសាកអាគុយលើផ្លូវជាតិលេខ ៥ ដែលកំពុងសាងសង់ដោយជប៉ុន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


