ព័ត៌មានជាតិ
តំបន់ទេសចរណ៍មួយនៅខេត្តកណ្តាលមួយខែ មានអ្នកទៅលេងជិត ៣ ម៉ឺននាក់
ខេត្តកណ្តាលមានរមណីយដ្ឋានទេសចរណ៍ ៦ កន្លែង ដែលមានទាំងកែច្នៃ វប្បធម៌ និងធម្មជាតិ។ ដោយឡែករមណីយដ្ឋានភ្នំព្រះរាជ្យទ្រព្យនៅក្នុងខែតុលានេះ មានភ្ញៀវទៅលេងជិត ៣ ម៉ឺននាក់។
មន្រ្តីទេសចរណ៍ខេត្តកណ្តាលមួយរូបបានប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរដែលមកកម្សាន្តតាមបណ្តារមណីយដ្ឋានទូទាំំងខេត្តកណ្តាលក្នុងខែតុលាសរុបមានចំនួន ៧១ ០៩២ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧០ ៨៦៤ នាក់ ប្រៀបធៀបខែតុលា ឆ្នាំ២០២០ មាន១៤៣ ០៤២ នាក់ គឺមានអាត្រាថយចុះជាង ៥០%។ ដោយឡែកភ្ញៀវទេសចរអន្តរជាតិមានចំនួន ២២៨ នាក់ មាន ១៥ សញ្ជាតិក្នុងនោះមាន ចិន ១៥០នាក់ បារាំង ៥០នាក់ សហរដ្ឋអាមេរិក ២០នាក់ និងសញ្ជាតិផ្សេងៗមានចំនួន ០៨ នាក់ បើប្រៀបធៀបខែតុលា ឆ្នាំ ២០២០ មានចំនួន ២៦៩នាក់ គឺមានអាត្រាថយចុះ ១៥.២៤ %។
បើតាមមន្រ្តីទេសចរណ៍ដដែលបានប្រាប់ថា ក្នុងអំឡុងខែតុលារមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យមានភ្ញៀវទៅកម្សាន្តច្រើនជាងគេមានចំនួន ២៩ ៩១៥ នាក់។

ក្រៅពីភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាលមានតំបន់រមយនីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងទៀតដែលមានភាពល្បីល្បាញ មានភ្ញៀវទៅលេងជាហូរហែមានភ្នំប្រសិទ្ធ វត្តកៀនស្វាយក្រៅ រមណីយដ្ឋានទេសចរណ៍ស្អាងភ្នំ តំបន់ទេសចរណ៍ស្កាយឡែន (7NG) រមណីយដ្ឋានទេសចរណ៍ចម្ការស្នេហ៍ជាដើម។
ក្រៅពីនោះក៏មានការចាប់អារម្មណ៍ទៅលើតំបន់កម្សាន្តទើបរៀបចំថ្មីៗដូចជា មជ្ឍមណ្ឌលកម្សាន្តធម្មជាតិ ព្រីនស៍ ម៉ាណ័រនៅស្រុកកៀនស្វាយ រួមទាំងរមណីយដ្ឋានភូមិផ្កាត្រកួន ដែលទើបនឹងអភិវឌ្ឍទៅជាកន្លែងសម្រាកលម្ហែកាយបែបធម្មជាតិនៅពីរឆ្នាំចុងក្រោយនេះប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


