ព័ត៌មានជាតិ
វត្តបទុមសរារាម រៀបចំការប្រណាំងទូកភ្ជាប់ជាមួយកឋិនទាន បន្ទាប់ពីខកខានពីរឆ្នាំកន្លងមក
ការរំលឹកឡើងវិញនៃពិធីប្រណាំងទូករបស់កីឡាករទូកនៅភូមិព្រែកកុយ ខេត្តកំពង់ចាម ដែលខកខាន២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ ពេលនេះបានធ្វើឲ្យកីឡាករប្រណាំងទូក និងប្រជាជនសម្ដែងការរីករាយសប្បាយចិត្ត ក្រោយមានការបើកប្រណាំងទូកនៅក្នុងវត្តបទុមសរារាម ហៅវត្តស្ដីអណ្ដែត នៅភូមិព្រែកកុយ។
តាមការឲ្យដឹងពីលោក ឯក រ៉ន ប្រធានគណ:កម្មាធិការទូក ឈ្មោះ ទូក ក្រហម.ក. ដែលមានចំណុះអ្នកអុំ ១៣នាក់។ ក្នុងនោះមានចំនួនទូក១៧ទៀតមកពីស្រុកផ្សេងគ្នា ដូចជា ឃុំកងតាណឹង ស្រុករកាអារ ឃុំរកាកោង ឃុំព្រែកកុយ និងឃុំស្ដៅ ជាដើម គឺបានមកធ្វើការប្រឡងប្រណាំងទូកនៅវត្តបទុមសរារាម ហៅ វត្ត ស្ដីអណ្តែត។

លោកបញ្ជាក់ឲ្យដឹងទៀតថា ថ្ងៃនេះយើងនឹងប្រណាំងទូក គឺចង់សាកល្បងកម្លាំងទូកផង ដោយភ្ជាប់ជាមួយនិងពិធីបុណ្យកឋិនទានសាមគ្គីនៅក្នុងភូមិយើងនេះផងដែរ។
លោកបន្តថា ការអុំទូកថ្ងៃនេះ គឺជាការសាកល្បងទូកហើយយើងលេងជាប់ជាមួយបុណ្យកឋិន គឺដើម្បីជាការអបអរសាទរក្នុងពិធីប្រណាំងទូកមួយជាលក្ខណៈមហាជននៅក្នុងភូមិយើង ការដែលយើងចង់សាកល្បងកម្លាំងទូក ក្រោយការអាក់ខានរយ:ពេល២ឆ្នាំអំឡុងកូវីដ១៩ យើងមិនអាចបោះបង់ទេ ព្រោះការប្រណាំងទូកជាទំនៀមទម្លាប់ប្រពៃណីរបស់ជាតិយើងពីបុរាណទៅហើយ។ ទោះជាយ៉ាងណាយើងក៏មិនត្រូវភ្លេច៣កុំ ៣ការពារ ក្នុងអំឡុងកូវីដ១៩ មិនទាន់ឃ្លាតឆ្ងាយនៅឡើយ។

ប្អូនប្រុស ទូច ធា ក្នុងទឹកមុខញញឹមញញ៉ែមបានផ្ដល់បទសម្ភាសន៍ថា ខ្ញុំសប្បាយរីករាយណាស់ពេល ដែលគណៈកម្មការទូករៀបចំធ្វើពិធីប្រណាំងទូកនៅក្នុងភូមិព្រែកកុយយើងនេះ យើងហាក់បានសាកល្បងទូក ក៏ដូចជាការរំលឹកឡើងវិញ នៃការអុំទូកដែលជាទំនៀមទម្លាប់ប្រពៃណីជាតិយើង ទោះជាយ៉ាងណាយើងលេងក្នុងលក្ខណៈសាមគ្គីភាពរបស់ប្រជាជនយើងនៅក្នុងភូមិ គឺយើងនៅតែរក្សាប្រពៃណីជាតិយើងផងដែរ។ លោកបញ្ជក់ថា ទោះជាយ៉ាងណាយើងមិនត្រូវភ្លេចកូវីដ១៩ នៅមិនទាន់ឃ្លាតឆ្ងាយពីយើងនៅឡើយ។
ប្អូនប្រុស ទូច ធា ជាចំណុះទូក ឈ្មោះថា ច័ន្ច ពន្លឺពេជ្រ មកពីស្រុកកងតាណឹង បានបញ្ជាក់ថា ចំណុះទូក ប្អូនមានចំនួន១២នាក់ ថ្ងៃនេះយើងលេងក្នុងន័យសាមគ្គីភាតរ:ភាពខ្មែរ ។ ប្អូនសង្ឃឹមថា ទូកប្អូននឹងយកឈ្នះក្នុងចំណោមទូកទាំង១៧ដែលមកចូលរួមសាកល្បងប្រឡងក្នុងថ្ងៃនេះ។ ប្អូនប្រុសបញ្ជាក់ទៀតថា យើងនាំគ្នាប្រណាំងទូកថ្ងៃនេះក្នុងន័យសាមគ្គីភាព យើងលេងថ្ងៃនេះក៏មិនមែនចង់យកឈ្នះចាញ់លើគ្នាទេ គឺ យើងលេងដើម្បី ភាតរភាពសាមគ្គីភាពទាំងប្រជាជននៅក្នុងភូមិ លេងគឺដើម្បីរក្សាទំនៀមទម្លាប់ពិធីបុណ្យអុំទូកដែលជាប្រពៃណីជាតិខ្មែររបស់យើងតាំងពីបុរាណមកដែលយើងគ្រប់គ្នាត្រូវចេះថែរក្សាកេរមរតកដូនតាយើង។

បងស្រី សុខ ធន និងមិត្តភ័ក្តិ ដែលមកចូលរួមបុណ្យកឋិនទានក្នុងទឹកមុខរីករាយបង្ហាញថា ខ្ញុំសប្បាយណាស់ក្រោយពីរដ្ធាភិបាលបើកឲ្យដំណើរការឡើងវិញ ឲ្យប្រជាជនយើងបានធ្វើបុណ្យ ក៏ដូចជាការប្រណាំងទូក ដែលជាប្រពៃណីរបស់ខ្មែរយើង។ ដូច្នេះយើងទាំងអស់គ្នាក្នុងនាមជាកូនខ្មែរត្រូវតែថែររក្សាឲ្យគង់វង្ស តែកុំភ្លេចកូវីដ១៩ផងដែរ។
ជុំវិញនៃពិធីបុណ្យកឋិនទាននៅវត្តបទុមសរារាម ហៅវត្ត ស្ដីអណ្តែត ព្រះភិក្ខុកល្យាណធម្មោ ចយ ម៉េង ហាន់ មានសង្ឃដិកាថា ជាទម្លាប់ទៅហើយពេលមានពិធីបុណ្យភ្ជុំបិណ្ឌតែងតែភ្ជាប់ជាមួយពិធីបុណ្យអុំទូកតែដោយសារខកខានយើងបានភ្ជាប់ពិធីបុណ្យអុំទូកភ្ជាប់ជាមួយពិធីបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តយើងនេះហើយប្រជាជនក្នុងភូមិក៏ស្រុះស្រួលគ្នាបង្កើតពិធីអុំទូកភ្ជាប់ជាមួយបុណ្យកឋិន សាមគ្គីតែម្តងទៅទោះជាយ៉ាងណាយើងមិនត្រូវភ្លេចកូវីដរ៣ឹ១៩ ដែរ៕
អត្ថបទ៖ រុងរឿង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


