ព័ត៌មានជាតិ
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យអុំទូកអកអំបុកមានភ្ញៀវទេសចរមកលេងក្នុងខេត្តកំពង់ឆ្នាំងសរុបជាង ១៣ ម៉ឺននាក់
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកសេងសាលី នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកានេះ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងព្រះរាជពិធីបុណ្យអកអំបុក សំពះព្រះខែ បណ្តែតបទីប រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងភូមិសាស្រ្តខេត្តកំព ង់ឆ្នាំង ១៣.៨៩២នាក់។

ភាគច្រើននៃភ្ញៀវទេសចរណ៍ គឺមកលេងនៅតំបន់ទេសចរណ៍ថ្មក្រាល ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល និងតំបន់ទេសចរណ៍វប្បធម៌ផ្សេងៗទៀតនៅខេត្តកំពង់ឆ្នាំង។
លោកប្រធានមន្ទីរពេទ្យសាច់ចោលបានបន្តថា ខេត្តកំពង់ឆ្នាំងមានសក្តានុពលទេ សចរណ៍ចំនួន២បែប ទី១សក្តានុពលទេសចរណ៍តាម បែ បធម្មជាតិនិងទី២ សក្តានុពលទេស ចរណ៍តា មបែបវប្បធម៌ប្រវត្តិសាស្ត្រ។ សក្តានុពលទេសចរណ៍ទាំង២ បែបនេះកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើរៗនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ចំពោះសន្តិសុខក្នុងរយៈពេល ៣ នេះគឺសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន រក្សាបានសណ្ដាប់ធ្នាប់និងសន្តិសុខបានល្អជូនប្រជាពលរដ្ឋ ពុំមានបទល្មើសអ្វីកើតឡើងគួរឲ្យចាប់អារម្មណ៍នោះឡើយ៕


អត្ថបទៈឈៀងថារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


